ព័ត៌មានកីឡា

Buffon ចង់លេងបាល់រហូតដល់អាយុ ៤០ឆ្នាំ

អ្នកចាំទី Gianlugi Buffon វ័យ ៣៨ឆ្នាំ កំពុងតែមានមហិច្ចតាចង់បន្តតំណែង ជាអ្នកចាំទី រហូតដល់រូបគេមានអាយុ ៤០ឆ្នាំ។

កីឡាកររបស់ Juventus រូបនេះ បានប្រាប់អ្នកសារពត៏មាន ជាច្រើននាពេលកន្លងមកថា រូបគេចង់បន្តអាជីពរហូតដល់អាយុ ៤០ឆ្នាំ។ នេះគឺជាមហិច្ចតាមួយដ៍ធំ សម្រាប់អ្នកចាំទី ជនជាតិអ៊ីតាលី រូបនេះ ព្រោះថា អ្នកចាំទីវ័យចំណាស់រូបនេះ ចង់បញ្ចប់អាជីពប្រកបដោយភាពជោគជ័យមួយក្នុងជីវិត។ ជាការពិតណាស់ រយ:ពេល ២ ឆ្នាំទៀត គឺជាពេលវេលាដ៍សំខាន់សម្រាប់រូបគេ ព្រោះថា Buffon ចង់ឈ្នះពាន UEFA Champion League ជាមួយ Juventus ដែលជាក្តីស្រម៉ៃដ៍ធំរបស់អ្នកចាំទីរូបនេះ។

ជាងនេះទៅទៀត Buffon ចង់ជួយក្រុមជម្រើសជាតិអ៊ីតាលីឲ្យឆ្លងទៅលេងវគ្គចែកពូល World Cup 2018 នៅរុស្ស៊ី។ ហើយអ្វីដែលជាក្តីរំពឹងចុងក្រោយនោះ គឺការឈ្នះពាន World Cup ជាមួយក្រុមជម្រើសជាតិអ៊ីតាលីចុងក្រោយបំផុតក្នុងអាជីពរបស់គេ។ យ៉ាងណាក៍ដោយ នេះគ្រាន់តែជាក្តីសង្ឃឹមចុងក្រោយរបស់អ្នកចាំទីរូបនេះប៉ុណ្ណោះ លទ្ធផលយ៉ាងណានោះត្រូវរង់ចាំមើលសមត្ថភាពរបស់ Gianlugi Buffon ក្នុងការប្រយុទ្ធយកនូវមហិច្ចតារបស់គេ។

មតិយោបល់