បន្ទាប់ពីតាមប្រមាញ់ ខ្សែប្រយុទ្ធឆ្នើមឈីលី Alexis Sanchez មិនទាន់បានសម្រេចជាស្ថាពរ ផងនោះ ក្រុម Paris Saint Germain បានត្រៀមនាំយកខ្សែបម្រើកណ្តាលបារាំង N’Golo Kante ពីក្រុមតោខៀវ Chelsea មួយរូបទៀត។
នេះគឺជា ការចំណាយលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ក្រុម Paris Saint Germain ក្នុងការនាំយកកីឡាករ ល្បីៗ និងឆ្នើមៗមកពង្រឹងក្លិប ក្នុងការប្រជែង យកពានអឺរ៉ុប។ ក្នុងនោះដែរ បើតាមការចុះផ្សាយ របស់ Mirror បានឲ្យដឹងថា Paris Saint Germain នឹងចំណាយទឹកប្រាក់ ៩០លានផោន ដើម្បីទិញយក N’Golo Kante ពីក្រុមតោខៀវ Chelsea ។ Kante គឺជាកីឡាករដ៍ឆ្នើមមួយរូបដែលបានផ្លាស់មកលេងនៅ Premier League ៣រដូវកាលកន្លងមកហើយ គិតទាំងរដូវកាលនេះ ដោយរដូវកាលទី១ កីឡាកររូបនេះ ជាចំណែកមួយជួយឲ្យ Leicester City ឈ្នះពាន Premier League ក្រោយមក នៅរដូវកាលបន្ទាប់ Kante បានផ្លាស់មកកាន់ក្រុម Chelsea ក្នុងតម្លៃ លានផោន ហើយក៍ជាចំណែកមួយជួយ Chelsea ឈ្នះពាន Premier League ផងដែរ។
សម្រាប់ Paris Saint Germain វិញ ពិតជាមានបំណងចង់បានកីឡាករបារាំងនេះយ៉ាងខ្លាំង ហើយក្រុមជើងខ្លាំង មួយនេះ នឹងនាំយក Kante ត្រឡប់ទៅកាន់ League1 វិញ។ គួរបញ្ជាក់ផងដែរថា ក្រុម Leicester City បានទិញ N’Golo Kante ពីក្រុម Caen កាលពី៣ឆ្នាំមុន ត្រឹមតែតម្លៃ ៥,៦លានផោនប៉ុណ្ណោះ ខណៈការត្រឡប់ទៅវិញនេះ Kante នឹងមានតម្លៃខ្លួនដល់ទៅ ៩០លានផោន ។ យ៉ាងណាវិញ Chelsea ដូចជាមិនទាន់មានប្រតិកម្មណាមួយជាមួយក្រុម Paris Saint Germain ឡើយ ក៍ប៉ុន្តែ តោខៀវ Chelsea អាចនឹងយល់ព្រមសំណើរនេះ ព្រោះថា ពួកគេកំពុងតែចាប់អារម្មណ៍លើកីឡាករថ្មីៗ ជាច្រើនរូបផងដែរ។
ម្យ៉ាងវិញទៀត Dani Drinkwater ដែល Chelsea បានទិញ កាលពីរដូវក្តៅកន្លងមក នឹងមានឱកាសបង្ហាញសមត្ថភាព ប្រសិនបើ N’Golo Kante ចាកចេញទៅកាន់ Paris Saint Germain មែននោះ។
មតិយោបល់