ព័ត៌មានកីឡា

Pogba លេងម៉ូតសក់ថ្មីទាក់ទាញអ្នកគាំទ្រក្នុង Instagram

ក្រោយពីប្រកួតឈ្នះក្រុមជម្រើសជាតិអង់គ្លេសដោយគ្នា ១០-១១ នាក់ក្នុងលទ្ធផល ៣-២កន្លងមក ខ្សែបម្រើដែលមានតម្លៃថ្លៃកប់ពពក Paul Pogba បានប្តូរ ម៉ូតសក់ថ្មីយ៉ាងសង្ហារ តាម Instagram ។

នេះគឺជា Style ថ្មីសម្រាប់ចុងឆ្នាំ ២០១៧នេះ ដែលខ្សែបម្រើដ៍ឆ្នើមជម្រើសជាតិបារាំង និងក្រុមបីសាចក្រហម Manchester United កីឡាករ Paul Pogba បាមបង្ហាញឲ្យអ្នកគាំទ្ររបស់ពួកគេបានឃើញ។ Style សក់ដ៍ថ្មីស្រឡាងនេះ កំពុងតែទទួលបាននូវការពេញនិយមយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្ររបស់តារាបាល់ទាត់រូបនេះ ព្រោះថាវាមានលក្ខណះ ទាន់សម័យតម្រូវទៅតាមចិត្តយុវវ័យ នាពេលបច្ចុប្បន្ននេះ។ បើយើងមើលតាមរូបដែលបានបង្ហាញក្នុង Instagram Style សក់របស់ Pogba មានលក្ខណះស្រដៀងទៅនឹងអក្សរចិន ក៍ប៉ុន្តែវាមិនមែនជាអក្សរចិនឡើយ។ ហើយ Style សក់ថ្មីនេះដែរ ត្រូវមានចំនួនអ្នក Like ៤៧៤.៥ K និងអ្នក Comment ចំនួន ១៣៤៣ នាក់។

យ៉ាងណាវិញ Style សក់នេះដែរ ត្រូវបានអ្នកគាំទ្រភាគច្រើនសរសើរ ដោយការចេះច្នៃប្រឌិតថ្មីរបស់តារាបាល់ទាត់ដ៍ឆ្នើមរូបនេះ។ ដូច្នេះហើយ Paul Pogba នឹងបង្ហាញStyle សក់ថ្មីរបស់រូបគេ ក្នុងការប្រកួតមិត្តភាពនៅខែក្រោយនេះ។

មតិយោបល់