ព័ត៌មានកីឡា

អ្នករកបាន Hat-trick ឲ្យមីយ៉ាន់ម៉ាក្នុងជំនួបបើកឆាកថា នឹងយក៣ពិន្ទុពីកម្ពុជា​

ខ្សែបម្រើកណ្តាល MYAT KAUNG KHANT របស់ក្រុមយុវជនអាយុក្រោម ១៩ឆ្នាំ មីយ៉ាន់ម៉ា ដែលរកបាន ៣គ្រាប់ ក្នុងជំនួបបើកឆាកឈ្នះ ហ្វីលីពីន ៦ទល់០ បាននិយាយក្រោយចប់ការប្រកួតថា ពេលប៉ះកម្ពុជា ខ្លួនមានការជឿជាក់ក្នុងការដណ្តើម ៣ពិន្ទុ លើម្ចាស់ផ្ទះ។

កីឡាករពាក់លេខ ៨ រូបនេះ បានបន្ថែមថា “នៅក្នុងជំនួបឈ្នះ ហ្វីលីពីន ៦ទល់០ នៅវគ្គទី១ ពួកយើងធ្វើមិនបានល្អទេ ប៉ុន្តែឈានមកដល់វគ្គទី២ ក្រុមរបស់ខ្ញុំសហការគ្នាបានល្អ។​ ពេលប៉ះជាមួយកម្ពុជា ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រកួត ដើម្បីឈ្នះនឹងទទួលបាន ៣ពិន្ទុ បន្ថែមទៀត” ។​ ខ្សែបម្រើនេះ​ រកបាន ៣គ្រាប់ម្នាក់ឯង នឹងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់បាល់បញ្ជូលទីបាន ២លើកទៀតផង ក្នុងជំនួបលើកដំបូង ពូល G វគ្គជម្រុះ ពានរង្វាន់យុវជនប្រចាំទ្វីបអាស៊ីអាយុក្រោម១៩ឆ្នាំ ( AFC U-19 Championship 2018)។

គួរបញ្ជាក់ផងដែរថា U-19 មីយ៉ាន់ម៉ា នឹងត្រូវប្រកួតជាមួយ U-19 កម្ពុជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នេះ នាវេលាម៉ោង ៦ៈ៣០ នាទីល្ងាច ដោយធ្វើឡើងនៅលើពហុកីឡដ្ឋានជាតិ ខណៈដែលទូរទស្សន៍ BTV ផ្សាយផ្ទាល់៕

មតិយោបល់