ព័ត៌មានបច្ចេកវិទ្យា

គ្រប់យ៉ាងលោកអ្នកចង់ដឹងពី Galaxy Note 8!

ខណ:ស្មាតហ្វូនអេក្រង់ធំរបស់ក្រុមហ៊ុន Samsung គឺ Galaxy Note 8 ត្រូវគេ​ជឿថានឹង​​បង្ហាញវត្តមានឆាប់ៗខាងមុខ ព័ត៌មានស្តីពីលក្ខណ:សម្បត្តិសំខាន់ៗរបស់វា ត្រូវបានបែកធ្លាយជាបន្តបន្ទាប់ចេញពីប្រភពផ្សេងៗ ហើយខាងក្រោមនេះ គឺ​ជា​​អ្វីដែល Post Tech ប្រមូលបានមកពីប្រភពអាចជឿជាក់បានផ្សេងៗ៖

  • អេក្រង់ Super AMOLED (៣៨៤០x២១៦០ ភិចសែល) ទំហំ ៦.៣ អីុញ ខ្នាត Ratio ១៨.៥:៩ (បណ្តោយ ១៨.៥ អីុញ, ទទឹង ៩ អីុញ)
  • ភ្ជាប់មកជាមួយប៊ិក S Pen ដែលមានមុខងារប្រើប្រាស់កាន់តែសម្បូរបែប ជាង Note 7
  • បច្ចេកវិទ្យាស្គេនប្រស្រីភ្នែកកាន់តែប្រសើរ
  • បន្ទះស្គេនក្រយៅដៃបំពាក់នៅលើស្រទាប់កញ្ចក់អេក្រង់ទូរសព្ទខាងមុខ
  • ភ្ជាប់មករួចជាស្រេចនូវជំនួយការសំឡេងឌីជីថល Bixby
  • ប្រើបន្ទះឈីប Snapdragon 835 និង RAM ទំហំ ៦ ជីហ្គាបៃយ៍
  • បំពាក់កាមេរ៉ាក្រោយភ្លោះ រាងបញ្ឈរ

  • ប្រើរន្ធ USB ប្រភេទ Type-C និងរន្ធកាស ៣.៥ មីល្លីម៉ែត្រ
  • ដើរលើប្រព័ន្ធ Android 7.0 ចេញពីរោងចក្រតែម្តង
  • អាចសាកបញ្ចូលថាមពលថ្មតាមបច្ចេកវិទ្យាសាកថ្មរហ័ស និងឥតខ្សែ
  • អង្គចងចាំក្នុងម៉ាស៊ីនទំហំ ៦៤ ជីហ្គាបៃយ៍ និងអាចបន្ថែមមេម៉ូរីប្រភេទ MicroSD បាន
  • នឹងប្រកាសចេញនៅក្នុងពិព័រណ៍បច្ចកវិទ្យាពិភពលោក IFA ថ្ងៃទី ០១ ខែកញ្ញា នាទីក្រុងប៊ែកឡាំង ប្រទេសអាឡឺម៉ង់ តាមទម្លាប់រាល់ឆ្នាំ មុខ iPhone ជំនាន់បន្ទាប់របស់ Apple
  • មានជម្រើសពណ៌ផ្សេងៗគ្នារហូតដល់ ៦ (ខ្មៅ, ស្វាយ, ទឹកសមុទ្រ, ទឹកប្រាក់, ឈូក, និង ត្រួយចេក)
  • តម្លៃនឹងខ្ពស់ជាង Note 7 ពោលគឺ ប្រហែល ៨៥០ ដុល្លារអាមេរិក៕

ប្រភពព័ត៌មាន៖ theinquirer, androidauthority

មតិយោបល់