ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ សប្តាហ៍ទី ១៣ ដោយក្រុមណាហ្គាវើល នៅតែបន្តយកឈ្នះលើ ក្រុមគិរីវង់សុខសែនជ័យ ជាលទ្ធផល ៣ទល់១ កាលពីថ្ងៃ សៅរ៍ ទី ១៧ ខែ មិថុនា ម្សិលមិញនេះ នាពហុកីឡដ្ឋានជាតិ ខណៈដែលប្រកួតលើកមុនក៏ឈ្នះ ៣ទល់១ ដែរ។
គ្រាប់បាល់របស់ក្រុមណាហ្គាវើល រកបានដោយកីឡាករ ញឹម សុវណ្ណារ៉ា នៅនាទីទី ៤៣ ហើយ ២ នាទីបន្ទាប់ Oliveira Diego រកបាន ១ គ្រាប់ទៀត និងគ្រាប់ចុងក្រោយរកបាននៅនាទី ៥២ ដោយខ្សែប្រយុទ្ធឆ្នើម Kipson ខណៈដែល ១ គ្រាប់របស់ក្រុមគិរីវង់សុខសែនជ័យ រកបានដោយកីឡាករ វី រ៉ាទីន នៅនាទីទី ៨០ ៕

មតិយោបល់