ព័ត៌មានកីឡា

អាស៊ីអឺរ៉ុប ប្រមូលមេដាយសិស្សឧត្តមសិក្សាបានច្រើនជាងគេ

ក្រុមកីឡាសកលវិទ្យាល័យអាស៊ីអឺរ៉ុប ដណ្តើមបានមេដាយច្រើនជាងគេពីព្រិត្តិការណ៍កីឡាសិស្សឧត្តមសិក្សាឆ្នាំ២០១៦ ក្នុងចំណោមគ្រឹស្ថានអប់រំចំនួន២៣។

ការប្រកួតដែលមាន៦វិញ្ញសារ និងដំណើរការប្រកួត ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី៨ ខែកក្កដានេះ អាស៊ីអឺរ៉ុប ក្រសោបបានមេដាយចំនួន២០ ដែលក្នុងនោះមាន មាស៩គ្រឿង ប្រាក់៣គ្រឿង និងសំរឹទ្ធ៨គ្រឿង។

នាឱកាសនោះឯកឧត្តម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាសិស្សនិស្សិត បានដាក់ទិសដៅឲ្យអត្តពលិកទាំងអស់បន្ថែមការហ្វឹកហាត់ ដើម្បីសម្រួចខ្លួនត្រៀបពេលកម្ពុជា បើកទ្វារជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០១៣។

គួរបញ្ចាក់ថា ឆ្នាំ២០១៦នេះ ក្រសួងបានបន្ថែមពីរវិញ្ញាសារទៀតទៅក្នុងការប្រកួតគឺ វាយកូនឃ្លីលើតុ និងប៉េតង់ ខណ:ឆ្នាំ២០១៥ មានតែ បាល់ទាត់, បាល់ទះ, បាល់បោះ និងអត្តពលកម្ម ប៉ុណ្ណោះ។

hour-00800 8daa60939e2b034b775cd522643669d8

មតិយោបល់