ក្រុមព្រះរាជអាជ្ញារបស់ប្រទេសអេស្ប៉ាញបានកោះហៅខ្សែប្រយុទ្ធ Neymar ដើម្បីមកទទួលការកាតក្ដីឱ្យជាប់គុក២ឆ្នាំពីបទពុករលួកទាក់ទងនិងរឿងប្រាក់ផ្ទេរពី Santos មក Barcelona ។
តុលាការ Jose Peral ក៏បានកោះហៅឱ្យលោក Sandro Rosell អតីតប្រធានក្លឹប Barcelona ដើម្បីមកទទួលទោស៥ឆ្នាំផងដែរ ទាក់ទងនិងបញ្ហាខាងលើនេះ ហើយថែមទាំងពិន័យជាប្រាក់រហូតដល់ទៅ៨,៤លានអឺរ៉ូទៀត។ រឿងរ៉ាវនេះ បានកើតឡើងក្រោយពីក្រុមតុលាការបានរកឃើញថាការផ្ទេរតម្លៃខ្លួនកីឡាករសញ្ជាតិប្រេស៊ីលរូបនេះ មានការលួចលាក់ប្រាក់មួយចំនួន ដើម្បីគេចពីការបង់ពន្ធ។
យ៉ាងណាមិញ មិនត្រឹមតែ២នាក់ខាងលើទេ ដែលត្រូវតុលាការកោះហៅ សូម្បីតែឪពុករបស់ Neymar ផ្ទាល់ ដែលជាអ្នកដើរតួនាទីជាទីផ្សានោះក៏ត្រូវជាប់ពាក់ព័ន្ធដែរ ហើយអាចនឹងត្រូវពិន័យដូចគ្នា។
សូមបញ្ជាក់ថា Neymar ផ្លាស់ពី Santos មក Barcelona កាលពីឆ្នាំ២០១៣កន្លងទៅ ហើយគ្រានោះត្រូវបានគេដឹងថាមានតម្លៃខ្លួនត្រឹមតែ៥៧,១លានអឺរ៉ូប៉ុណ្ណោះ។ យ៉ាងណាមិញ ក្រោយពីមានការសើបអង្កេតច្បាស់ទៅ គឺតម្លៃខ្លួនរបស់កីឡាកររូបនេះអាចនឹងលើសនេះច្រើន ហើយវាក៏ខុសពីច្បាស់នៅអេស្ប៉ាញផងដែរ៕
ប្រភព៖BBC
មតិយោបល់