ព័ត៌មានកីឡា

ថ្វីបើចាញ់ Man City តែ១គ្រាប់ចុងម៉ោង របស់ Oscar ពិតជាធ្វើឲ្យអ្នកគាំទ្រ ស្ងោចសរសើរគ្រប់ៗគ្នា (វីដេអូ)

បើទោះបីជា ក្រុម Real Madrid បរាជ័ យ ក្រោមស្នាដៃក្រុម Man City ៤-១ ក៍ដោយ តែកីឡាករ Oscar Rodriguez របស់ក្រុម Real Madrid ស៊ុតបាល់បញ្ចូលទី ១គ្រាប់យ៉ាងអស្ចារ្យ ឲ្យក្រុម Real Madrid នៅចុងម៉ោងទៅហើយ។

ជាការពិតណាស់ ១គ្រាប់របស់ Oscar សឹងមិនសរសើរមិនបាន ព្រោះថា ចម្ងាយនៃការស៊ុត ប្រមាណជាជិត ៣០ម៉ែត្រ ហើយបាល់ហោះកោងបញ្ចូលទីយ៉ាងស្អាតបំផុត។ កីឡាករវ័យក្មេង ដែលប្រមូតចេញពី យុវជនរបស់ Real Madrid រូបនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ក្រោយពីស៊ុត១គ្រាប់នេះ ព្រោះថា កីឡាករ Real Madrid ជំនាន់ថ្មីនេះ ក្រៅពី Cristiano Ronaldo គឺកម្រមានកីឡាកររូបណា អាចស៊ុតបែបនេះបានណាស់។

ហេតុនេះហើយ បើទោះបីជាចាញ់ ក្រុម Man City ច្រើនគ្រាប់ពិតមែន តែ ១គ្រាប់របស់ Oscar Rodriguez ពិតជាធ្វើឲ្យលោក Zidane និងអ្នកគាទ្រ ក្រុម Real Madrid ទាំងអស់ ពេញចិត្តខ្លាំងណាស់ នូវបច្ចេកទេសស៊ុតបាល់យ៉ាងល្អ របស់កីឡាករវ័យក្មេងរូបនេះ។

តោះមកទស្សនា ការស៊ុតមួយជើងយ៉ាងអស្ចារ្យ របស់ Oscar Rodriguez ជាមួយក្រុម Man City បន្តិចមើល៖

https://www.youtube.com/watch?v=4mLCPOdu6fs

មតិយោបល់