ព័ត៌មានកីឡា

អុញនោះ! Alves ចង់ចាកចេញពី Juventus ហើយ

បន្ទាប់ពីជួយក្រុម Juventus ឲ្យឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champion League រួចមក ខ្សែការពារវ័យចំណាស់ Dani Alves បានសម្រេចចិត្តក្នុងការចាកចេញពីក្លិបអ៊ីតាលីមួយនេះហើយ ។

ខ្សែការពារដ៍ឆ្នើម Dani Alves នឹងចាកចេញពីក្រុម Juventus ហើយ បន្ទាប់ពីចូលរួមជាមួយ ក្លិបជើងឯកអ៊ីតាលីនេះ បាន១រដូវកាលកន្លងមក។ បើតាម The Guardian បានឲ្យដឹងថា Alves ចង់ទៅរកអ្នកចាត់ការចាស់របស់គេវិញ គឺលោក Pep Guadiola ដែលកំពុងតែដឹកនាំក្រុម Manchester City ក្នុងលីគកំពូលរបស់អង់គ្លេស។ ដូច្នេះហើយ មានន័យថា Dani Alves នឹងចាកចេញទៅកាន់ក្លិប Manchester City នៅពេលខាងមុខនេះ។

ជាការពិតណាស់ លោក Pep Guadiola ក៍ចង់បានខ្សែការពារវ័យ ៣៤ឆ្នាំនេះ មកចូលរួមនៅពេលខាងមុខនេះផងដែរ ព្រោះថា អ្នកចាត់ការរូបនេះ ស្រឡាញ់ទម្រង់លេងរបស់ កីឡាកររូបនេះយ៉ាងខ្លាំង ថ្វីបើមានវ័យចំណាស់ក៍ដោយ។ យ៉ាងណានេះគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ចំពោះការចាកចេញនោះ នៅមិនទាន់ដឹងនៅឡើយទេ ខណះ Dani Alves ហាក់កំពុងតែលេចធ្លោយ៉ាងខ្លាំង នៅ Juventus ក៍ប៉ុន្តែ ការពេញចិត្តរបស់លោក Pep Guadiola ក៍ជាចលករមួយនាំឲ្យ Alves អាចចាកចេញផងដែរ។

មតិយោបល់