ព័ត៌មានកីឡា

សាធារណរដ្ឋ​ឆែក វាយបកយកឈ្នះម្ចាស់ផ្ទះចិន ៤-១ មុននេះបន្តិច(វីដេអូ)

នៅមុននេះបន្តិច ក្រុមជម្រើសជាតិចិន បានរងបរាជ័យក្រោមថ្វីជើងក្រុម ជម្រើសជាតិសាធារណរដ្ឋ​ឆែក ដោយលទ្ធផល ១ទល់៤ ក្នុងពានរង្វាន់ China Cup 2018 នាប្រទេសចិន។

នៅក្នុងការប្រកួតនេះម្ចាស់ផ្ទះបានធ្វើការនាំមុខមុន ដោយប្រពេលត្រឹម ៥ នាទីប៉ុណ្ណោះនៃវគ្គទី១ ពីសំណាក់កីឡាករXiaodongFan តែឈានចូលមកដល់វគ្គទី២ ក្រុមភ្ញៀវបានធ្វើការវាយបកយ៉ាងខ្លាំងរហូតបានសម្រេចដល់ទៅ ៤ គ្រាប់មកវិញ ពោលគឺនៅនាទី ៥៨ ដោយTomasKalas ត្រឹមមួយនាទីបន្ទាប់PatrikSchick រកបានមួយគ្រាប់ ហើយនៅនាទី ៦២ កីឡាករMichaelKrmencik បន្ថែមមួយគ្រាប់ នឹងចុងក្រោយតែតបញ្ចូលទីដោយPavelKaderabek នៅនាទី៧៨ ។

ក្រុមម្ចាស់ផ្ទះ ហាក់បីដូចជាធ្វើមិនបានល្អឡើយ ដោយ ២ ប្រកួតចាញ់ទាំងអស់ ខណ:ដែលជំនួបបើកឆាកបានចាញ់ ជម្រើសជាតិវែល ៦ទល់០ កាលពីថ្ងៃទី២២ កន្លងទៅ៕

//www.youtube.com/watch?v=3PajcqBYb68

មតិយោបល់