ព័ត៌មានកីឡា

អីយ៉ា! រាំឡូយដល់ម្លឹងផង

ក្រៅពី ការលេងបាល់យ៉ាងល្អរបស់កីឡាករឆ្នើមៗប្រេស៊ីល គឺយើងកម្រនឹងឃើញ ការរាំជាក្រុមខ្លាំងណាស់។

យ៉ាងណាវិញ កីឡាករដ៍ឆ្នើម Marcelo, Philippe Coutinho, Neymar និងមិត្តរួមក្រុមពីរនាក់ផ្សេងទៀត បាននាំគ្នារាំក្បាច់សាំប៉ា ចាក់អន្ទង់យ៉ាងសង្ហារ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិប្រេស៊ីល។ វាគឺជាការរាំយ៉ាងទាក់ទាញ និងមានលក្ខណះកំផ្លែងយ៉ាងខ្លាំង ដែលតារាទាំង៥ របស់ប្រេស៊ីលបានបង្ហាញយ៉ាងអស្ចារ្យបែបនេះ។ ដល់ពេលចឹងទៅទើបដឹងថា កីឡាករ ដែលកំពុងតែមានប្រជាប្រិយភាព នៅក្នុងពិភពបាល់ទាត់ ពិតជាចូលចិត្តធ្វើអ្វីប្លែកៗបំផុត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកម្រមានកីឡាករដែលរាំជាក្រុម ត្រូវចង្វាក់គ្នាបែបនេះឡើយ ព្រមទាំងបង្ហាញនូវភាពស្និតស្នាលយ៉ាងខ្លាំងបែបនេះណាស់។ គួរបញ្ជាក់ផងដែរថា វីដេអូនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកត្រូល ក៍ដូចជាអ្នកទស្សនាបាល់ទាត់ជុំវិញពិភពលោក។

តោះ! មកទស្សនាវីដេអូ រាំយ៉ាងប្លែក ចម្លែកភ្នែក របស់តារាដ៍ឆ្នើមទាំង៥ របស់ក្រុមជម្រើសជាតិប្រេស៊ីល ខាងក្រោមនេះ៖

https://www.youtube.com/watch?v=YR9_psWtT6A

មតិយោបល់