យោងតាមរបាយការណ៍បានឱ្យដឹងថាក្លិប Vissel Kobe ដែលកំពុងប្រកបអាជីពនៅ J1 របស់ក្របខ័ណ្ឌប្រទេសជប៉ុន បានមើលឃើញអតីតអ្នកចាត់ការក្រុម Manchester United លោក Louis Van Gaal ខណៈដែលក្រុមការងារស្វែងរកគ្រូបង្វឹកថ្មីជំនួស Nelsinho Baptista ដែលត្រូវបានបណ្ដេញចេញ។
ក្រុម J1 League បានធ្វើឱ្យមានការចាប់អារម្មណ៍នៅក្នុងខែមិថុនានៅពេលពួកគេបានចុះហត្ថលេខាលើកីឡាករ Lukas Podolski ពីក្រុម Galatasaray ។ ថ្មីៗនេះក្លិបនេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចជប៉ុន Rakuten ហើយបានកំណត់គោលដៅឈានដល់ក្របខ័ណ្ឌ AFC Champions League ជាលើកដំបូង។
ដោយសារអ្នកចាត់ការក្រុមលោក Nelsinho បានដឹកនាំបរាជ័យក្នុងការប្រកួតបន្តបន្ទាប់ ហើយកាលពីចុងសប្តាហ៍មុនក្រុម Vissel Kobe បានទទួលបរាជ័យជាលើកទី៣ ជាប់ៗគ្នា។ ដូច្នេះហើយ លោក Louis Van Gaal និងមកដឹកក្រុមរបស់ជប៉ុននេះ ក្នុងពេលឆាប់ៗបើសិនជាមានការព្រមព្រៀងគ្នា៕
មតិយោបល់