ជប៉ុនៈ អាជ្ញាធរក្នុងប្រទេស នៅថ្ងៃអាទិត្យនេះ បាននិយាយថា គ្រោះរញ្ជួយដីមួយកម្រិត ៥,២ រិចទ័រ បានវាយប្រហារនៅភាគកណ្តាលប្រទេសជប៉ុនទាំងព្រឹក ប៉ុន្តែមិនមានសញ្ញាព្រមានពីរលកស៊ូណាមីនោះទេ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧។
តាមការស្ទង់ទីភូមិសាស្ត្រអាមេរិក បានឲ្យដឹងថា រញ្ជួយដីនេះ បានកើតទ្បើងនៅវេលាម៉ោង ៧ និង០២ នាទីព្រឹក ដោយវាមានអនុភាពវាយប្រហារក្នុងជម្រៅ ១០គីឡូម៉ែត្រ ចម្ងាយប្រហែល ៣០គីឡូម៉ែត្រខាងលិចទីក្រុងណាខាណូ៕
មតិយោបល់