ព័ត៌មានកីឡា

Dortmund និង​ Schalke ចែកគ្នាម្នាក់១ពិន្ទុ

Dortmund កាន់តែឃ្លាតឆ្ងាយ ពីតំបន់កំពូលតារាងហើយ បន្ទាប់ពីប៉ុន្មានប្រកួតចុងក្រោយនេះ ក្រុមជើងខ្លាំងមួយនេះ លេងមិនបានល្អឡើយ ដោយការប្រកួត​ មានតែចាញ់ និងស្មើប៉ុណ្ណោះ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ នៅតង់ទី១ ស្ទើតែ១០០% ទៅហើយ ដែលក្រុម Dortmund អាចរកបាន៣ពិន្ទុ ពីការប្រកួតនេះ ព្រោះថា ក្រុម Dortmund បាននាំមុខដល់ទៅ ៤គ្រាប់មុនទៅហើយ។ ៤គ្រាប់របស់​ Dortmund នេះដែរ រកបានដោយខ្សែប្រយុទ្ធ Aubameyang នៅនាទីទី១២, ការទាត់ចូលទីខ្លួនឯងរបស់កីឡាករ Benjamin Stambouli នៅនាទីទី១៨, Mario Gotze នៅនាទីទី២០ និង​កីឡាករ Raphael Guerrero នៅនាទីទី២៥ ។ យ៉ាងណាវិញ ឈានចូលដល់តង់ទី២ ស្ថានការណ៍ បានប្រែប្រួល ព្រោះថា ក្រុមភ្ញៀវ Schalke បានវាយបក​៤គ្រាប់មកវិញ ដោយការស៊ុតរបស់ Guido Burgstaller នៅនាទីទី ៦១, Amine Harit នៅនាទីទី៦៥, Daniel Galigiuli នៅនាទីទី៨៦ និង Naldo នៅនាទីទី ៩០+៤​។

ដូច្នេះហើយ ក្រុម Dortmund និង Schalke បានរក្សាត្រឹមលទ្ធផល ៤-៤ ស្របពេលដែល Aubameyang ទទួលបានកាតក្រហម ក្នុងការប្រកួតនេះ​ផងដែរ។​

តោះ! មកស្សនា​ វីដេអូស៊ុតយ៉ាអស្ចារ្យរវាងក្រុម Dortmund និង Schalke ខាងក្រោមនេះទាំងអស់គ្នា៖

//www.youtube.com/watch?v=0AmYe0tM4jA

មតិយោបល់