ខ្សែប្រយុទ្ធអង់គ្លេសដ៍ឆ្នើម Wayne Rooney ក្រោយពីមានពាក្យចរចាមអារាមជាច្រើនកន្លងមក នៅពេលនេះ កីឡាកររូបនេះ បានជម្រះមន្ទិលសង្ស័យ ដោយយល់ព្រមចុះកុងត្រាជាផ្លូវការជាមួយក្រុមនៅប្រទេសចិន។
Rooney បានជម្រះនូវមន្ទិលសង្ស័យជាច្រើន ដែលធ្លាប់កើតមានកន្លងមក ដោយយល់ព្រមចាកចេញពីបីសាចក្រហម Manchester United ដើម្បីទៅចូលរួមជាមួយក្លិប Shanghai SIPG ក្នុងតម្លៃពលកម្មខ្ពស់កប់ពពក។ បើតាម កាសែតដែលចុះផ្សាយនៅចិនបានឲ្យដឹងថា Rooney ទទួលបានប្រាក់ប្រចាំសប្តាហ៍ខ្ពស់បំផុត រហូតដល់ទៅ ៧០ម៉ឺនផោន ក្នុង១សប្តាហ៍ថ្លៃជាងគេបំផុតក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ។ គួរបញ្ជាក់ផងដែរថា Rooney បានទទួលនូវពត៌មាន ចរចាមអារាមជាច្រើននាពេលកន្លងមកថា កីឡាកររូបនេះ នឹងចាកចេញទៅកាន់ក្លិប Everton ដែលជាក្លិបចាស់របស់រូបគេ។
ក៍ប៉ុន្តែ លទ្ធផលចុងក្រោយ ខ្សែប្រយុទ្ធដ៍ឆ្នើមរូបនេះ សម្រេចចិត្តទៅកាន់ប្រទេសចិនវិញ ដោយចូលរួមជាមួយក្រុម Shanghai SIPG ដែលបានតាមប្រមាញ់ Rooney ជាយូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ការទៅកាន់ Shanghai SIPG នេះ Rooney ត្រូវជួបជាមួយកីឡាករល្បីៗដូចជា Oscar និង Hulk ដែលកំពុងប្រកបអាជីពនៅទីនោះ។ ដូច្នេះហើយអាវលេខ ១០ ដែល Rooney នឹងត្រូវពាក់នាពេលឆាប់ៗនេះ នឹងនាំជោគជ័យដល់កីឡាករវ័យចំណាស់រូបនេះ នៅលីគកំពូលរបស់ចិនបន្តទៀត។
មតិយោបល់