លោក ជាច័ន្ទ បរិបូរណ៍ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាថា នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងដាក់បញ្ចូលនៅវិញ្ញាសារអេឡិចត្រូនិក (E-Sport) ខណៈដែលបច្ចុប្បន្នមាន ៥ ប្រទេសដែលព្រមព្រៀងឲ្យមានវិញ្ញាសារនេះ ដែលជាធម្មតាគឺមានត្រឹមតែ ៣ ប្រទេសយើងអាចបញ្ជូលបានហើយ។
ក្នុងពិធីកិច្ចប្រជុំពិភាក្សាយោបល់នៅសហព័ន្ធកីឡាកម្ពុជា (NOCC) មានអ្នកតំណាងមកពីប្រទេស វៀតណាម និង សិង្ហបុរី មកចូលរួមផ្ដល់បទពិសោធន័៍ ដែលដើម្បីឡើយគំរោង ៥ ប្រទេសត្រូវចូលរួម ប៉ុន្តែ ២ ប្រទេសទៀតមិនបានមកចូលរួមដោយសារចំថ្ងៃធ្វើពិធីបុណ្យសាសនា។
ជាចុងក្រោយ អនុប្រធានសហព័ន្ធកីឡាអេឡិចត្រូនិក បាននិយាយថាបើសិនជាវិញ្ញាសារកីឡាមួយនេះបានដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅឆ្នាំ២០២៣មែននោះ កម្ពុជា និងទទួលបានមេដៃ៕





មតិយោបល់