នៅក្នុងការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ សប្តាហ៍ទី២១ ដោយក្រុមបាល់ទាត់ ខេមបូឌានថាយហ្គឺរ បរាជ័យក្នុងដីដោយក្រុម បឹងកេតអេហ្វសុី ១ទល់់៣ កាលពីម្សិលមិញ ខណៈខ្សែប្រយុទ្ធឆ្នើម ឃួន ឡាបូរ៉ាវី ស៊ុត ២គ្រាប់ Assist ១លើក(បញ្ជូនបាល់)។
គ្រាប់បាល់ទាំង ៤គ្រាប់ របស់ក្រុមទាំងពីររកបាននៅវគ្គទី២ ខណៈដែល ខេមបូឌានថាយហ្គឺរ បាននាំមុខមុន ដោយកីឡាករ តាំង សុភ័ក្រ្ត នៅនាទីទី ៥៨ តែឈានដល់នាទី ៦៥ ឃួន ឡាបូរ៉ាវី រកបានស្មើ នឹងរកបាននាំមុខវិញនៅនាទី ៧៧ ហើយឈានដល់នាទី ៨៣ បូរ៉ាវី បានតែតបាល់មួយក្បាលធ្វើឲ្យអ្នកចាំទីទះចេញចំកីឡាករ Maycon បន្ថែមបំប៉ោងសំណាញ់ទីបានសម្រេច បាល់បែបនេះចាត់ទុក្ខថា បូរ៉ាវី ជាអ្នកបញ្ជូន។
ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុមទាំងពីរ៖
https://www.youtube.com/watch?v=TAg2z8lG_XU
មតិយោបល់