ព័ត៌មានកីឡា

Fulham ចុះហត្ថលេខានាំយកខ្សែការពាររបស់ក្រុម Chelsea ម្នាក់

ក្លិបក្របខ័ណ្ឌ Premier League តោខៀវ Chelsea បានចុះហត្ថលេខាលើកិច្ចសន្យាបន្តរយៈពេល ៤ឆ្នាំ ជាមួយកីឡាករខ្សែការពារ Tomas Kalas ពេលនេះបានឲ្យទៅចូលរួមជាមួយក្លិប Fulham នៅ Championship លើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលយូរ។

កីឡាករវ័យ ២៤ឆ្នាំរូបនេះ បានបង្ហាញខ្លួនចំនួន ៤០ដង ជាមួយក្លិប Craven Cottage បន្ទាប់ពីខ្ចីជើងពី Chelsea កាលពីរដូវកាលមុន។ កីឡាករសញ្ជាតិឆេករូបបានបង្ហាញខ្លួនត្រឹមតែ ៤លើក ប៉ុណ្ណោះជាមួយក្រុមតោខៀវ ចាប់តាំងពីការចុះហត្ថលេខានាំមកពីក្លិប Sigma Olomouc កាលពីខែកក្កដា ឆ្នាំ២០១០។ ដោយក្រុមជើងឯកនេះតែងតែដាក់ខ្សែការពារនេះខ្ចីជើងទៅក្លិបដទៃជារឿយៗ ពោលគឺក្លិប Vitesse Arnhem ២០១១-២០១៣, FC Köln II ២០១៤, Middlesbrough ២០១៥-២០១៦ និង Fulham ធ្លាប់ខ្ចីជើងមកដែរនៅឆ្នាំ២០១៧ ក៏បានផុតកុងត្រា និងពេលនេះបាននាំមកវិញ។

សូមរំលឹកថា កីឡាករដែល Fulham ខ្ចីជើងនេះ Chelsea នាំមកក្នុងតម្លៃ ៥.២ លានអឺរូ ក៏ជាកីឡាករក្នុងក្រុមជម្រើសជាតិឆេកដែរ ចាប់តាំងពីឆ្នាំ ២០០៩ ក្នុងឈុតយុវជន U-17 រហូតមកដល់បច្ចប្បន្នជាជម្រើសជាតិឈុតធំ៕

មតិយោបល់