ព័ត៌មានកីឡា

គ្រូថ្មី សន្យាធ្វើឲ្យ Morata ជោគជ័យ និងផ្តល់ឱកាសឡើងវិញដល់ Luiz

បន្ទាប់ពីលោក Maurizio Sarri មកដឹកនាំក្រុមតោខៀវ Chelsea ជំនួសលោក Antonio Conte រួចមក បានធ្វើឲ្យកីឡាករក្នុងក្លិបមួយចំនួន​ មានការព្រួយបារម្ភ​ពី ប្រព័ន្ធលេងថ្មី របស់គ្រូបង្វឹករូបនេះ។

បើតាមកាចុះផ្សយរបស់ The Goal បានឲ្យដឹងថា​ លោក Maurizio Sarri កំពុងតែកែប្រែភាពរកាំរកូសក្នុងក្លិបបាល់ទាត់តោខៀវ Chelsea ឲ្យវិលទៅរកភាព​ខ្លាំងឡើងវិញ ក្នុងរជ្ជកាលដឹកនាំរបស់លោក។ ជាការពិតណាស់ ខ្សែប្រយុទ្ធ​អេស្ប៉ាញ Alvaro Morata ហាក់ចង់វិលទៅកាន់ក្លិប​ Juventus ហើយ ក្រោយពីកីឡាកររូបនេះ មិនអាចសម្របខ្លួនបាន ជាមួយការលេងនៅអង់គ្លេស ក៍ប៉ុន្តែ លោក Maurizio Sarri បានសន្យាថា​ លោកនឹងធ្វើឲ្យ Morata មានឱកាសលេងកាន់តែច្រើន ពោលធ្វើយ៉ាងណា ឲ្យកីឡាករអេស្ប៉ាញរូបនេះ ល្បី​ល្បាញឡើងវិញ។

ក្នុងនោះដែរ ក្រឡេកមើល David Luiz វិញ ក្រោមការដឹកនាំរបស់លោក Antonio Conte កន្លងមក កីឡាករប្រេស៊ីលរូបនេះ មិនសូវមានឱកាសបង្ហាញខ្លួនឡើយ មិនតែប៉ុណ្ណោះ Luiz ចង់ចាកចេញយ៉ាងខ្លាំង​ដើម្បីទៅរកទ្រនុំថ្មី ដែលប្រសើរជាងនេះ។ ក៍ប៉ុន្តែ នៅពេលដែលលោក Maurizio Sarri មកដឹកនាំកន្លងមកនេះ Luiz ចាប់ផ្តើមមានហាងឆេងឡើងវិញ ពោល​កីឡា​ករប្រេស៊ីលរូបនេះ បានលេងច្រើនក្នុងទីលានវិញហើយ។

ដូច្នេះហើយ លោក Maurizio Sarri នឹងធ្វើឲ្យ Alvaro Morata បន្តនៅ Chelsea ទៀត ដើម្បីផ្តល់ភាពល្បីល្បាញដល់កីឡាកររូបនេះ និងចាប់ផ្តើមផ្តល់​ឱកាសជាថ្មី ដល់ David Luiz ផងដែរ។

មតិយោបល់