ក្រុមបាល់ទាត់ដំណាងកម្ពុជា បឹងកេត នឹងត្រូវប្រកួតបង្គ្រប់កិច្ចជាមួយក្រុម Shan United របស់មីយ៉ាន់ម៉ា នៅវេលាម៉ោង ៤:៣០ នាទីរសៀលនេះ ក្នុងពានរង្វាន់ AFC Cup 2018 នៃពូល F លើកីឡដ្ឋាន Thuwanna YTC Stadium នាប្រទេសមីយ៉ាន់ម៉ា ស្របពេលដែលគ្រូបឹងកេត រំពឹងខ្ពស់ក្នុងការរកជ័យជម្នះ។
លោក កែវ កុសល បាននិយាយថា៖ “សម្រាប់ការប្រកួតចុងក្រោយ ជាមួយ Shan United យើងនឹងខំប្រឹង ទោះជាការប្រកួតបង្គ្រប់កិច្ខក៏ដោយ ព្រោះពាននេះគឺពិបាកណាស់ក្នុងការមកចូលរួម ដូច្នេះហើយខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អនូវជំនួបចុងក្រោយនេះ។ សម្រាប់ក្តីរំពឹង គឺ ៥០-៥០ ប៉ុន្តែបើយើងមើលទៅកាលពីជួបគ្នាលើកទី១ នាទឹកដីយើង យើងបានចាញ់ត្រឹមមួយគ្រាប់ (២-១) ចំណែកការគ្រប់គ្រងបាល់យើងធ្វើបានល្អជាង អញ្ចឹងប្រកួតលើទី២ នាទឹកដីមីយ៉ាន់ម៉ា យើងសង្ឃឹមខ្ពស់”។ នឹងបានបន្ថែមថា បើតាមមើលសមត្ថភាពរបស់ Shan United ដូចមិនលើសក្រុមយើងទេ ដូច្នេះយើងច្បាស់ជាអាចទទួលជ័យជម្នះបាន។
គួរំលឹកថា ៥ ប្រកួតកន្លងមក ក្រុមដំណាងឲ្យប្រទេសកម្ពុជា អាចដណ្តើមបានត្រឹមតែ ៣ ពិន្ទុប៉ុណ្ណោះ បន្ទាប់ពីឈ្នះតែមួយលើក នឹងចាញ់ ៤ លើកមិនដែលស្មើ រង់ចាំមើលថា បឹងកេត យកបន្ថែម ៣ ពិន្ទុទៀតទេល្ងាចនេះ៕

មតិយោបល់