ព័ត៌មានកីឡា

Donnarumma ក្លាយជាអ្នកចាំទីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រអ៊ីតាលី

Gianluigi Donnarumma បានក្លាយជាអ្នកចាំទីក្មេងជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី បន្ទាប់ពីកីឡាកររូបនេះបានបង្ហាញខ្លួនក្នុងជំនួបមិត្តភាពជាមួយបារាំងកាលពីយប់មិញនេះ។

Donnarummaទើបតែមានអាយុ១៧ឆ្នាំប៉ុណ្ណោះ ប៉ុន្តែរូបគេជាអ្នកចាំទីដៃទីមួយរបស់ក្រុម AC Milan ។ ដោយសារតែមានសមត្ថភាពដូច្នេះហើយ បានជាក្រុមជម្រើសជាតិអ៊ីតាលីកោះហៅរូបគេចូលជម្រើសជាតិតែម្ដង។ ដោយការប្រកួតកាលពីយប់មិញនេះ អ្នកចាំទីរូបនេះបានចូលលេងទៀត ទើបបង្កើតជាប្រវត្តិសាស្ត្រក្មេងជាងគេបំផុតតែម្ដង។

Gianluigi Donnarumma2

ជាក់ស្ដែងទៅ អ្នកចាំទីខាងលើត្រូវជាប់ជម្រើសជាតិតាំងពីព្រឹត្តិការណ៍ Euro 2016 ម្ល៉េះ ប៉ុន្តែនៅគ្រានោះលោក Conte នៅដឹកនាំ បែរជាមិនយកកីឡាកររូបនេះទៅវិញ។ ក្រោយពីគ្រូបង្វឹករូបនេះដកខ្លួនចេញ លោក Giampiero Ventura មកដឹកនាំទើបកោះហៅDonnarumma ជាថ្មីម្ដងទៀត។

មិនត្រឹមតែបំបែកកំណត់ត្រាអ្នកចាំទីក្មេងជាងគេនៅជម្រើសជាតិទេ អ្នកចាំទីវ័យក្មេងខាងលើនេះក៏ជាអ្នកចាំទីក្មេងជាងគេបំផុតនៅក្លឹបអាជីព AC Milan ដែរ៕

Gianluigi Donnarumma1

 

មតិយោបល់