ព័ត៌មានកីឡា

Spurs ត្រៀមបន្ថែមកម្លាំងថ្មី Andrien Silva ពីក្រុម Sporting Lisbon

ក្រុម Tottenham Hotspur កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំយកខ្សែបម្រើជម្រើសជាតិ ព័រទុយហ្គាល់ Andrien Silva ពីក្រុម Sporting Lisbon នាខែក្រោយនេះ។

តាមរយ:ការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុមជំនាញរងជើងឯក Tottenham កំពុងតែចរចារនាំយកខ្សែបម្រើវ័យ២៩ឆ្នាំ Andrien Silva នាពេលឆាប់ៗនេះ។ ក្នុងនោះដែរ Spurs បានត្រៀមទឹកប្រាក់ប្រមាណជា ២៦លានផោន ដើម្បីនាំយកខ្សែបម្រើព័រទុយហ្គាល់រូបនេះ ខណះក្រុម Sporting Lisbon ហាក់យល់ស្របនៅក្នុងតម្លៃផ្ទេរនេះ។ ជាការពិតណាស់ Tottenham Hotspur កំពុងតែចាប់អារម្មណ៍នូវទម្រង់លេងយ៉ាងល្អ របស់ Andrien Silva ដែលកីឡាកររូបនេះកំពុងតែបំពេញបេសកកម្មយ៉ាងសកម្មជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងយុទ្ធនាការណ៍ FIFA Confederation Cup ក្នុងប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។

យ៉ាងណាក៍ដោយ ក្រុមរងជើងឯក Premire League មួយនេះមានសង្ឃឹមខ្ពស់ក្នុងការនាំយកខ្សែបម្រើដ៍ឆ្នើមរូបនេះ ព្រោះថាក្លិបរង់ចាំតែ ការបើកទីផ្សារដោះដូរកីឡាករប៉ុណ្ណោះ។ ដូច្នេះហើយ Andrien Silva ប្រាកដជាចាកចេញពី Sporting Lisbon មកចូលរួមជាមួយ Tottenham ព្រោះថានៅអង់គ្លេសកីឡាកររូបនេះ នឹងមានអនាគត់ជាងនៅព័រទុយហ្គាល់។

មតិយោបល់