ព័ត៌មានកីឡា

តើ Chelsea ឬ Arsenal ជាអ្នកឈ្នះ Super Sunday

ក្រុមតោខៀវ Chelsea នឹងត្រូវបើកទ្វារទទួលក្រុម កាំភ្លើងធំ Arsenal ក្នុងជំនួប Premier League សប្តាហ៍ទី៥នេះ នៅវេលាម៉ោង ៧ និង ៣០នាទីយប់នេះ។

ការប្រកួត Super Sunday ពិតជាកក្រើកយ៉ាងខ្លាំង ដែលជាការជួបគ្នារវាងក្រុម Chelsea និង Arsenal ។ Chelsea ត្រូវការឈ្នះយ៉ាងខ្លាំង នៅយប់នេះ ដើម្បីធានាការការពារតំណែងជើងឯករបស់ពួកគេ នៅរដូវកាលនេះជាបន្តទៀត មិនឲ្យរបូតឡើយ។ យ៉ាងណាវិញ សម្រាប់ក្រុមកាំភ្លើងធំ Arsenal វិញ ក៍ត្រូវការឈ្នះការប្រកួតនេះដែរ ព្រោះថា ក្រុមមួយនេះ ចង់ឈ្នះពាន Premier League នឹងចង់មានតំណែងលេងក្នុងពាន រង្វាន់ Champion League ឡើងវិញនៅរដូវកាលក្រោយ។

ក្រឡេកមើលការប្រកួតកាលពីរដូវកាលមុនវិញ កាលពីលេងនៅទឹកដីរបស់ក្រុម Arsenal ក្រុមម្ចាស់ផ្ទះ បានយកឈ្នះលើក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ៣-០ ។ យ៉ាងណាវិញ នៅពេលបកទៅកាន់ទឹកដីរបស់ក្រុម Chelsea វិញ ក្រុមតោខៀវ Chelsea បានវាយបកយកឈ្នះក្រុមកាំភ្លើងធំ Arsenal ក្នុងលទ្ធផល ៣-១ វិញ។ អ្វីដែលសំខាន់នោះ ក្នុងជំនួប ផ្តាច់ព្រ័ត្រក្នុងពានរង្វាន់ FA Cup វិញ ក្រុម Arsenal បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ២-១​ ទៀត។

ដូច្នេះហើយ សម្រាប់យប់នេះ ក្រុមទាំង២ ត្រូវប្រកួតគ្នាជាថ្មីម្តងទៀត ខណ:ក្រុមតោខៀវ Chelsea ហាក់មានប្រៀបជាង ដោយសារតែលេងក្នុងទឹកដីខ្លួនឯង។ ចំណែក Arsenal វិញក៍មិនសំចៃឲ្យការប្រកួតនេះបណ្តោយទៅដោយគ្មានពិន្ទុ ត្រឡប់ទៅផ្ទះវិញឡើយ។

មតិយោបល់