ព័ត៌មានកីឡា

Man Utd នឹងមិនលក់ Herrera ឲ្យ Barcelona ឡើយ បើទោះបីជាក្លិបអេស្ប៉ាញមួយនេះ ទិញមិនបាន Verratti ក៍ដោយ

Independent បានឲ្យដឹងថា ក្រុមបីសាចក្រហម Manchester United បានសម្រេចចិត្តយ៉ាងច្បាស់ ក្នុងការមិនលក់ខ្សែបម្រើ Ander Herrera ទៅឲក្រុម Barcelona ឡើយ បើទោះបីស្ថិតនៅក្នុងហេតុផលណាមួយក៍ដោយ។

លោក Jose Mourinho នៅតែរក្សាជំហររបស់លោកដដែល ក្នុងការរក្សាទុក Key Player របស់ក្លិប កីឡាករ Ander Herrera នៅបន្តទៀត ក្នុងរដូវកាលក្រោយនេះ។ ជាការពិតណាស់ Barcelona បានព្យាយាមនាំយក Herrera ម្តងរួចមកហើយ តែ Man Utd បានបដិសេធ មិនព្រមលក់ខ្សែបម្រើអេស្ប៉ាញរូបនេះឡើយ ។ បើតាម Independent បានឲ្យដឹងថា Barcelona បានដាក់គោលដៅទី២ របស់ពួកគេក្នុងការទិញយកខ្សែបម្រើ Ander Herrera ប្រសិនបើក្លិបយក្សអេស្ប៉ាញរូបនេះបរាជ័យ ក្នុងការទិញយកខ្សែបម្រើអ៊ីតាលី Marco Verratti ពីក្រុម Paris Saint Germain។ ក៍ប៉ុន្តែ លោក Jose Mourinho បានផ្តល់នូវចម្លើយអវិជ្ជមានដល់ Barcelona ដោយក្លិបបីសាចក្រហម នឹងមិនលក់ខ្សែបម្រឆ្នើម Ander Herrera ឲ្យ Barcelona ឡើយ បើទោះបីស្ថិតនៅក្នុងលក្ខខ័ណ្ឌណាមួយក៍ដោយ។

គួរបញ្ជាក់ផងដែរថា Barcelona កំពុងចរចារទិញ Marco Verratti ពី Paris Saint Germain ក្នុងតម្លៃប្រមាណ ១០០លានផោន តែមិនទាន់ទទួឥបានចម្លើយវិជ្ជមាននៅឡើយ ស្របពេលដែលតម្លៃ ៦០លានផោន ក្នុងការនាំយក Ander Herrera ក៍មិនទទួលបានផ្លែផ្កានៅឡើយ។ ដូច្នេះហើយ សម្រាប់ Herrera ក្រុមបីសាចក្រហម Manchester United នឹងមិនលក់ឡើយ បើទោះបីជា Barcelona ទិញមិនបាន Verratti ក៍ដោយ៕

មតិយោបល់