ព័ត៌មានកីឡា

វ័យត្រឹម ២១ ឆ្នាំ លេងជាមួយក្លិប ៣ ផ្សេងគ្នា ឈ្នះពាន ៦ រដូវកាលជាប់គ្នា ពិតជាមិន​សរសើរមិនបានមែន

Kingsley Coman ទើបតែមានវ័យ ២១ឆ្នាំ ក៍ប៉ុន្តែ កីឡាករវ័យក្មេងមួយនេះ ពិតជាមិនធម្មតាឡើយ ដោយអាចលេងជាមួយក្លិប ៣ ផ្សេងគ្នាក្នុងរយៈពេល ៦ ឆ្នាំ​កន្លងមកនេះ ព្រមទាំងបានជួយក្លិបដែលខ្លួនលេងឈ្នះពាន ៦ រដូវកាលនេះតែម្តង។

យុវជនកំពុងឡើងជើងរបស់ក្រុម Bayern Munich កីឡាករ Kingsley Coman គឺជាកីឡាករវ័យក្មេងដំបូងគេបំផុត ដែលស្គាលមរសជាតិឈ្នះពាន លីគ​កំពូលដល់ទៅ ៦រដូវកាលជាប់ៗគ្នា ចាប់តាំងពីឡើងមកលេងឲ្យឈុតធំ កន្លងមក​នេះ។ Coman បានឡើងលេងឈុតធំ ដំបូងឲ្យក្រុម Paris Saint Germain កាលពីរដូវកាល ២០១២-២០១៣ ដោយពេលនោះ រូបគេបានស្គាល់រសជាតិឈ្នះ ពានលីគកំពូលរបស់បារាំងលើកដំបូងបំផុត។

មិនតែប៉ុណ្ណោះ Coman បានឈ្នះពាន League1 ជាមួយ Paris Saint Germain ម្តងទៀត​ នៅរដូវកាលបន្ទាប់ ពោល ២០១៣-២០១៤ ក្នុងការបង្ហាញខ្លួនបានត្រឹម ៤ប្រកួតប៉ុណ្ណោះ ឲ្យក្លិបបារាំងមួយនេះ មុនផ្ទេរមកកាន់ Juventus នៅរដូវកាលបន្ទាប់ ហើយឈ្នះពាន Serie A ជាមួយ Juventus នៅរដូវកាល ២០១៤-២០១៥ ផងដែរ។ បានមួយរដូវកាលនៅអ៊ីតាលី Coman បានផ្លាស់មកកាន់ក្រុម Bayern Munich ហើយបន្តឈ្នះពាន ៣រដូវកាលជាមួយក្រុមអាឡឺម៉ង់មួយនេះ ក្នុងរដូវកាល ២០១៥-២០១៦, ២០១៦-២០១៧ និងថ្មីៗនេះ ២០១៧-២០១៨ ក្រោយពីមានពិន្ទុដាច់ ក្រុមតាមពី​ក្រោយ។

ដូច្នេះហើយ Kingsley Coman បានក្លាយជាកីឡាករ វ័យក្មេងដំបូងគេបំផុត​ដែលឡើងលេងឈុតធំបាន ៦រដូវកាល ហើយឈ្នះពាន League កំពូល ៦រដូវកាលជាប់ៗគ្នាផងដែរ​ ជាមួយក្លិប៣ផ្សេងគ្នាផងដែរ។

មតិយោបល់