ធ្លាប់តែជាកីឡាករមួយរូប ដែលពោរពេញទៅដោយថាមពល ភាពខ្លាំងក្លា ភាពអំណត់ មិនរាថយជម្នះគ្រប់ឧបសគ្គ ក៍ប៉ុន្តែ Harry Kane បែរជាបង្ហាញនូវភាពភ្ញាក់ផ្អើល តាមរយៈការលុតជង្គង់សុំមិត្តស្រីរបស់គេ រៀបការនៅមុខមនុស្សជាច្រើន។
វាគឺជារឿងមួយ ដ៍កម្រថ្វីបើគូស្នេហ៍ជាច្រើនបានចូលរោងការក៍ដោយ យ៉ាងណាវិញ ខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម Tottenham កីឡាករ Harry Kane បានបង្ហាញនូវកាយវិការយ៉ាង Romantic មួយជាមួយនឹងមិត្តស្រីរបស់គេ។ ជាការពិតណាស់ តាមរយៈរូបថត ដែលត្រូវបានបណ្តាញពត៌មានសង្គមនានា ធ្វើការបង្ហោះចែកចាញទូទាំងបណ្តាញផ្សព្វផ្សាយនានា បានឲ្យដឹងថា Harry Kane បានលុតជង្គង់ ស្នើសុំ មិត្តស្រីរបស់គេ នាង Katie Goodland ។ Kane បានបង្ហាញនូវកាយវិការស្នើសុំនាង Katie Goodland រៀបការនៅក្នុងដំណើរកំសាន្តជាលក្ខណះគ្រួសារមួយ នៅក្នុងតំបន់ឆ្នេរ Bahamas ក្នុងក្រសែរភ្នែកអ្នកដើរកំសាន្តជាច្រើន ដែលនាង Katie Goodland បានឆ្លើយថាយល់ព្រមរៀបការជាមួយ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។
Kane និងនាង Katie បានរួមរស់នៅជាមួយគ្នាអស់រយៈពេល ៥ឆ្នាំកន្លងមកហើយ ដោយបន្សល់ទុកនូវកូនស្រី ១នាក់ឈ្មោះ Ivy ដែលទើបតែកើតនៅខែមករាថ្មីៗកន្លងមកនេះ។ អ្នកទាំងពីរ នឹងត្រូវចូលរោងការ នាពេលឆាប់ៗខាងមុខនេះ ដើម្បីបង្ហាញពីចំណងស្នេហ៍អមតៈរបស់ពួកគេ បង្ហាញឲ្យសាធារណៈជនទូទៅ បានដឹង និងចូលរួមអបអរសាទរជាមួយសុភមង្គលរបស់អ្នកទាំងពីរ។
មតិយោបល់