ព័ត៌មានកីឡា

Juventus សម្រេចចិត្តមិនលក់ Higuain វិញ

ថ្វីបើកន្លងមកនេះ ក្រុមសេះបង្កង់ Juventus ត្រូវបានទម្លាយឲ្យដឹងថា​ ក្លិបជើងឯកអ៊ីតាលីមួយនេះ យល់ព្រមលក់ Gonzalo Higuain ក្រោយពីទិញបាន Ronaldo ក៍ដោយ តែចុងក្រោយនេះ បែរជា​កែរប្រែគំនិតវិញ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus មិនព្រមលក់ខ្សែប្រយុទ្ធ Gonzalo Higuain ឲ្យក្រុម AC Milan និង Chelsea ឡើយ។ បើទោះបីជា Higuain ទទួលបានការចាប់​អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ ក្លិបទាំងពីរខាងលើនេះក៏ដោយ ខណៈពួកគេ​ បានត្រៀមលុយច្រើនគួរសម ក្នុងការទិញយកខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ។ ក៍ប៉ុន្តែ ក្រុម Juventus បានកែរប្រែគំនិតមិនលក់ Higuain វិញឡើយ ទោះបីក្លិបជើង ឯកអ៊ីតាលីមួយនេះ ទិញបានកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ក៍ដោយតែពួកគេនៅតែចង់រក្សាទុក Higuain ដដែល។ ម្យ៉ាងវិញទៀតនោះ Higuain នៅមានទម្រង់លេងល្អនៅឡើយ អាចធ្វើជាដៃគូជាថ្មីម្តងទៀត ជាមួយ Ronaldo បាន ដែលនេះ គឺជាករព្យាយាមរក្សាកីឡាករល្អនៅក្នុងក្រុម។

ដូច្នេះហើយ ក្រុមសេះបង្កង់ Juventus នឹងមិនលក់ខ្សែប្រយុទ្ធ Gonzalo Higuain ឡើយ បើទោះបីជាក្រុមតោខៀវ Chelsea និង AC Milan ចង់បាន​យ៉ាងណាក៍ដោយ។

មតិយោបល់