ជារឿងដ៍ហួសចិត្តមួយ ដែលលោក Arsene Wenger អ្នកចាត់ការទូទៅរបស់ក្រុមកាំភ្លើងធំ Arsenal បានចាប់ផ្តើមចំណាយដើមទុនធំ ក្នុងការនាំយកខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរបស់ក្រុម AS Monaco កីឡាករ Kylian Mbappe ក្នុងតម្លៃដ៍ខ្ពស់បំផុត ១២៥លានផោន។
ជាការពិតណាស់ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុមកាំភ្លើងធំ Arsenal កំពុងតែធ្វើរឿងដ៍ភ្ញាក់ផ្អើលមួយ តាមរយៈការចំណាយទឹកប្រាក់យ៉ាងច្រើនលើសលប់ក្នុងការទិញកីឡាករថ្មី មកកាន់ក្លិប។ ការចំណាយទឹកប្រាក់រហូតដល់ទៅ ១២៥លានផោននេះដែរ លោក Arsene Wenger មានបំណងប្រកួតប្រជែងជាមួយក្រុមយក្សអេស្ប៉ាញ Real Madrid និងក្រុម Manchester City ដែលសុទ្ធសឹងជាគូប្រជែងក្នុងការដណ្តើមយក Mbappe ជាមួយ Arsenal ។ ក៍ប៉ុន្តែ គូប្រជែងដែលសំខាន់ជាងគេនោះគឺក្រុម Real Madrid ព្រោះថា សូម្បីតែ Kylian Mbappe ផ្ទាល់ក៍មានបំណងចង់បានខ្សែប្រយុទ្ធបារាំងវ័យក្មេងរូបនេះដែរ។
ជាក់ស្តែងណាស់ លោក Zidane ធ្លាប់បានព្រលយនៅពាក្យមួយឃ្លាថា នឹងយក Mbappe មកជំនួសតំណែងម្នាក់ក្នុងចំណោម BBC របស់ Real Madrid ដែលជាចំណុចរសើប និងជាទីទាក់ទាញសម្រាប់ខ្សែប្រយុទ្ធរូបនេះ។ យ៉ាងណាវិញ លោក Arsene Wenger បានសម្រេចចិត្តជាថ្មីម្តងទៀត ក្នុងកាតចំណាយលុយយ៉ាងច្រើន រហូតដល់ទៅ ១២៥លានផោន ក្នុងការបង្វែរចិត្ត Mbappe ឲ្តងាកមករកក្លិប Arsenal វិញ។ បន្ងែមលើនេះ អ្នកចាត់ការបារាំងរូបនេះ នឹងប្រើសញ្ចេតនា ជាជនជាតិតែមួយដើម្បីលួងចិត្ត Kylian Mbappe ឲ្តសម្រេចចិត្តជាថ្មីឡើងវិញ ក្នុងការសម្លឹងមើលក្លិប Arsenal។
អ្វីដែលសំខាន់នោះគឺលោក Arsene Wenger បានផ្ញើសារយ៉ាងខ្លីមួយទៅកាន់ Mbappe ថា ការទៅកាន់ Real Madrid មិនប្រាកដថាល្អឡើយ ព្រោះត្រូវការប្រជែងជាមួយ Super star ច្រើនណាស់ ដែលដណ្តើមគ្នាក្នុងជម្រើស ១១នាក់ដំបូង តែបើរូបគេ មកកាន់ Arsenal វិញ នឹងមានអនាគត់ជាង ដោយសារតែនៅទីនេះ មិនមាន Super star ដែលមិនទាមទារការប្រកួតប្រជែងសម្រាប់តំណែង ១១នាក់ដំបូងឡើយ។ ដូច្នេះហើយ តើទឹកប្រាក់ ១២៥លានផោននេះ អាចបង្វែរចំណាប់អារម្មណ៍ Mbappe ឲ្យងាកចេញពី Real Madrid មករក Arsenal វិញឬយ៉ាងណា?
មតិយោបល់