ព័ត៌មានកីឡា

Manchester United ហ៊ានឲ្យតម្លៃខ្ពស់កប់ពពកតែ Neymar មិនចង់ចាកចេញពី Barcelona

ខ្សែប្រយុទ្ធប្រេស៊ីល Neymar JR ហាក់មិនចង់ចាកចេញពី Barcelona ឡើយបើទោះបីជា​ តម្លៃដោះដូររបស់រូបគេខ្ពស់ កប់ពពកយ៉ាងណាក៍ដោយ។

កីឡាករវ័យ ២៥ឆ្នាំ រូបនេះកំពុងតែត្រូវមជ្ឈដ្ឋានជាច្រើនជឿជាក់ថា​ កីឡាកររូបនេះ នឹងចាកចេញពី ​Camp Nue ទៅកាន់បីសាចក្រហម Manchester United បន្ទាប់ពីក្លឹបមួយនេះហ៊ានឲ្យតម្លៃខ្លួនដល់ Neymar ខ្ពស់កប់ពពកបើសិនជាគេចាក់ចេញពីទីកដីអេស្ប៉ាញ។ ក្នុងការធ្វើបទសម្ភាសន៍ជាមួយ Express News ទាក់ទងទៅនឹងអនាគត់របស់គេ Neymar បាននិយាយថា ​« ខ្ញុំមិនទាន់គិតទេ ហើយក៍មិនចង់ចាកចេញពី Barcelona ឡើយ ខ្ញុំចង់នៅទីនេះ ហេតអ្វីដែលត្រូវចាកចេញ, ខ្ញុំរីករាយណាស់ជាមួយ អ្វីគ្រប់យ៉ាងដែលបានធ្វើនៅទីនេះជាមួយក្លឹបហើយសប្បាយខ្លាំងណាស់ជាមួយមិត្តរួមក្រុម វាហាក់ដូចជាផ្ទះរបស់ខ្ញុំអ៊ីចឹង » នេះជាសម្តីដែលបាននិយាយជាមួយអ្នកសារពត៌មាន។

យ៉ាងណាមិញ អនាគត់របស់ Neymar នៅមិនទាន់ច្បាស់នៅឡើយទេ ព្រោះថាតម្លៃខ្លួនខ្ពស់កប់ពពកដែល Manchester United ហ៊ានចំណាយ អាចមានប្រសិទ្ធភាពបើសិនជាក្លិន Barcelona សម្រេចចិត្តលក់។

មតិយោបល់