ព័ត៌មានកីឡា

John Terry បំបាត់ពាក្យចរចាមអារាម ក្រោយចុះកុងត្រា១ឆ្នាំជាមួយក្រុម Aston Villa

ក្រោយពីចប់កុងត្រាជាមួយក្រុម តោខៀវ Chelsea កាលពីថ្ងៃទី ៣០ មិថុនាកន្លងមក ខ្សែការពារវ័យ ៣៦ឆ្នាំ John Terry បានយល់ព្រមចុះកុងត្រារយ:ពេល១ឆ្នាំជាមួយនឹងក្រុម Aston Villa ។

ជាការពិតណាស់ ការចុះកុងត្រាជាមួយក្រុម Aston Villa គឺជាការលុបបំបាត់នូវពាក្យចរចាមអារាម ជាច្រើន នាពេលកន្លងមក ដែលថា John Terry នឹងចាកចេញទៅលីគកំពូលរបស់ចិននោះ។ បើតាម Mirror បានឲ្យដឹងថា John Terry មានបំណងចង់ទៅលេងនៅ Aston Villa ជាងទៅកាន់ក្លិបណាទាំងអស់។ បើទោះបីជា Aston Villa លេងនៅក្របខ័ណ្ឌ Championship ក៍ដោយ តែវាជាទឹកដីកំណើតរបស់ខ្សែការពាររូបនេះ។ ម្យ៉ាងវិញទៀត នៅ Chelsea មិនអាចផ្តល់ឱកាសឲ្យ John Terry ទៀតនោះទេ ព្រោះថាមានកីឡាករក្មេងៗ ជាច្រើនប្រកួតប្រជែងគ្នាក្នុងជម្រើស ១១នាក់ដំបូង។ ដូច្នេះហើយ ការសម្រេចទៅកាន់ Aston Villa គឺជារឿងដ៍ត្រឹមត្រូវ សម្រាប់ខ្សែការពារឆ្នើមរូបនេះ​ ខណះរូបគេអាចមានឱកាសលេងក្នុងជម្រើស ១១នាក់ដំបូងបាន ដោយមិនចាំបាច់ប្រកួតប្រជែងគ្នានោះទេ។

គួរបញ្ជាក់ផងដែរថា ការចុះកុងត្រាជាមួយក្រុម Aston Villa នេះ Terry បានយល់ព្រមក្នុងតម្លៃខ្លួន ប្រមាណ ៤លានផោន ក្នុង១ឆ្នាំ។

មតិយោបល់