ព័ត៌មានកីឡា

ស្អែកនេះ U-15 កម្ពុជា ធ្វើដំណើរទៅប្រទេសថៃ ដើម្បីប្រកួតពានរង្វាន់ជើងឯកយុវជនអាស៊ាន

នៅថ្ងៃសុក្រ ទី ០៧ ខែ កក្កដា ខាងមុខនេះ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងចេញដំណើរទៅប្រទេសថៃ ដើម្បីទៅចូលរួមប្រកួតពានរង្វាន់យុវជនអាយុក្រោម ១៥ឆ្នាំ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ (AFF U-15 Championship 2017)។

យោងតាមរបាយការណ៍របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា និងធ្វើដំណើរតាមយន្ដហោះអន្តរជាតិភ្នំពេញនាវេលាម៉ោង ១០និង១០ នាទីព្រឹក។ U-15 កម្ពុជា ត្រូវស្ថិតនៅក្នុងពូល B មាន៖ វៀតណាម, ទីម័រខាងកើត, ម៉ាឡេស៊ី, ហ្វីលីពីន និង ព្រុយណេ ខណ:ការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ ២០១៧ ខាងមុខនេះរហូតដល់ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ ២០១៧ ដោយប្រទេសថៃ ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចម្ការប្រកួតនេះ៕

មតិយោបល់