ខ្សែប្រយុទ្ធឆ្នើមអាហ្សង់ទីន Lionel Messi បានផ្ញើរសារ លា Neymsr ចុងក្រោយបំផុត បន្ទាប់ពីការហ្វឹលហាត់ចុងក្រោយ របស់ Neymar ជាមួយមិត្តរួមក្រុម ក្នុងថ្ងៃពុធកន្លងមកនេះ។
នេះគឺជាសារ ជូនពរមួយ ដែលជាលើកដំបូងហើយសម្រាប់ Messi ក្នុងការជូនដំណើរ មិត្តរួមក្រុម Neymar ដែលកំពុងតែត្រៀមដូរទៅទ្រនុំថ្មីនេះ។ នៅក្នុងសារអេឡិចត្រូនិច តាមប្រព័ន្ធ Instagram ដែល Messi បានផ្ញើរទៅកាន់ Neymar នោះមានសេចក្តីថា ៖ នេះគឺជាឆ្នាំ ដ៍រីករាយយ៉ាងសម្បើម សម្រាប់ Neymar, ជូនពរឲ្យអ្នលសំណាងល្អ នៅក្នុងជំហានថ្មីរបស់អ្នក។ នេះគឺជាសារជូនពរ ប្រកបដោយមនោសញ្ចេតនា យ៉ាងខ្លាំងរបស់កំពូលខ្សែប្រយុទ្ធឆ្នើម Lionel Messi ដែលរូបគេ ហាក់មិនចង់បាត់បង់ មិត្តរួមក្រុម ដែលល្អបែបនេះឡើយ។
ក៍ប៉ុន្តែ នេះគឺជាការសម្រេចចិត្តរបស់ Neymar ទៅហើយ ខណៈ Messi មិនអាចធ្វើអ្វី បានក្រៅពី អង្គុយស្តាយ មិត្តរួមក្រុមដ៍ល្អម្នាក់ដើរចេញនោះឡើយ។ អ្វីដែល Messi អាចធ្វើបាន នាពេលនេះ គឺមានតែពាក្យជូនពរ ដល់ Neymar ទទួលជោគជ័យ ក្នុងទ្រនុំថ្មីរបស់គេ ហើយអ្វីដែលសំខាន់នោះ គឺក្តីសុបិនរបស់គេ នឹងសម្រេចក្នុងពេលឆាប់ៗនេះ។
ដូច្នេះហើយ ការសម្រេចចាកចេញ របស់ Neymar នឹងអាចជាការត្រឹមត្រូវ ស្របពេលដែលមិត្តរួមក្រុមទាំងអស់ នៅ Barcelona មានការសោកស្តាយយ៉ាងខ្លាំង នៅពេលដែលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ចាកចេញទៅកាន់ Paris Saint Germain ក្នុងតម្លៃកំណត់ត្រាក្នុងប្រវត្តិសាស្ត្របាល់ទាត់ ២២២លានអឺរ៉ូ ។



មតិយោបល់