ខ្សែប្រយុទ្ធឆ្នើម Lionel Messi នៅមិនទាន់រួចខ្លួននៅឡើយទេ ពីបញ្ហាដែលរូបគេ ប្រឈមនឹងការចោទប្រកាន់ពីបទគេចពន្ធ នូវទឹកប្រាក់ ៤,១លានអឺរ៉ូកាលពីឆ្នាំ ២០០៧-២០០៩ កន្លងមក។
បើតាមការចុះផ្សាយ របស់ AS បានឲ្យដឹងថា ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona បានត្រៀមនូវទឹលប្រាក់ប្រមាណជា ២៥២០០០អឺរ៉ូ ដើម្បីលួសខ្លួនឲ្យកីឡាកររូបនេះ នៅក្រៅឃុំបាន។ ក្នុងនោះដែរ បើតាមការពិនិត្យមើលទៅ Messi ត្រូវចំណាយទឹកប្រាក់ខ្ទង់ ៤០០អឺរ៉ូ ក្នុង១ថ្ងៃបើគិតទៅតាមការចំណាយរហូតដល់ទៅ ២៥២០០០អឺរ៉ូនេះក្នុងការរួចខ្លួនពីការនៅក្នុងគុករយៈពេល ២១ខែ។ ក្រៅពី Messi ឪពុករបស់តារាបាល់ទាតមដ៍ឆ្នើមរួបនេះ លោក Jorge ក៍ត្រូវបានជាប់ខ្លួនពាក់ព័ន្ធ ក្នុងករណីបន្លំលុយគេចពន្ធនេះដែរ។ ឪពុករបស់ Messi នឹងត្រូវចំណាយទឹកប្រាក់ប្រមាណជា ១៨០០០០អឺរ៉ូ ប្រសិនបើលោក មិនចង់ជាប់គុករយៈពេល ១៥ខែទេនោះ។
ដូច្នេះហើយ Messi និងឪពុករបស់គេ ត្រូវចូលខ្លួនទៅកាន់ព្រះរាជអាជ្ញាអេស្ប៉ាញ ក្នុងពេលដ៍ខ្លីខាងមុខនេះ ដើម្បីឲ្យអ្នកទាំង២ អាចនៅក្រៅឃុំបាន ព្រោះថា សម្រាប់ Messi គឺជាកីឡាករដ៍សំខាន់បំផុត សម្រាប់ក្រុម Barcelona និងក្រុមជម្រើសជាតិអាហ្សង់ទីន។




មតិយោបល់