ក្រុមកំពូលទាំង២ នៃលីគកំពូលរបស់ថៃ Muang Thong United និងក្រុម Buriram United បានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។
Muang Thong United ដែលត្រៀមមកប្រកួត នៅប្រទេសកម្ពុជា នាថ្ងៃទី ១៦ កក្កដា ខាងមុខនេះ បានខកចិត្តយ៉ាងខ្លាំង ក្រោយពីលេងបានត្រឹមស្មើក្រុមភ្ញៀវ ដ៍ខ្លាំង Buriram United ។ Muang Thong ពិតជាពិបាកក្នុងការរកបាន៣ ពិន្ទុនៅសប្តាហ៍ទី ២៣នេះណាស់ ព្រោះថា ក្រុមភ្ញៀវ បានរកគ្រាប់បាល់បាន ១គ្រាប់មុន នៅនាទីទី ៤៧មកម្លេះ ដោយកីឡាករ Baston ដែលបានដាក់សម្ពាធយ៉ាងខ្លាំងមកលើ ក្រុមម្ចាស់ផ្ទះ។ យ៉ាងណាក៍ដោយ ឆ្លងកាត់ការវាយបកយ៉សងខ្លាំងក្លាពីសំណាក់ក្រុម Muang Thong កីឡាករ Assumpcao រកបាន១គ្រាប់តាមស្មើវិញ នៅនាទីទី ៨៨ កៀកនឹងបញ្ចប់ការប្រកួតទៅហើយនោះ។
ឆ្លងកាត់ការប្រកួតនេះ ក្រុម Buriram United ឈរលើកំពូលតារាងដដែលដោយមាន ៥៣ ពិន្ទុ លើក្រុមលេខ ២ Muang Thong United ចំនួន ៤ពិន្ទុខណះមានត្រឹម ៤៩ ពិន្ទុក្នុងដៃ។ ដូច្នេះហើយ រវាងក្រុម Buriram និង Muang Thong នៅមានសមរភូមិស៊ីសាច់ហុតឈាមគ្នាជាបន្តទៀត ដើម្បីមហិច្ចតាប្រជែងយកពាន Thai Premire League ខណះការប្រកួតនៅសល់ច្រើនគួរសមដែរ។
មតិយោបល់