ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានរក្សាជំហររឹងមាំក្នុងនាមជាក្រុមលេខមួយ នៅអាស៊ីអាគ្នេយ៍បន្ទាប់ពីការចេញផ្សាយចំណាត់ថ្នាក់ FIFA (FIFA world rankings) ក្នុងខែកុម្ភៈ ខណៈដែល កម្ពុជា នៅដដែលដូចគ្នា។
ដោយសារតែមិនមានការប្រកួតផ្លូវការកាលពីខែមុនចំណាត់ថ្នាក់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍មិនបានប្រែប្រួលឡើយ។ ប្រទេសវៀតណាម (១១២) ជាថ្មីម្តងទៀតឈរនៅលើតំបន់នេះបន្ទាប់មកលេខ ២ ហ្វីលីពីន (១២៣) លេខ ៣ ថៃ (១២៩) លេខ ៤ មីយ៉ាន់ម៉ា (១៤២) លេខ ៥ ឥណ្ឌូនេស៊ី (១៦០) នឹងលេខ ៦ កម្ពុជា (១៧២) ។
ខណៈពេលដែលប្រទេសអាល្លឺម៉ង់ ស្ថិតនៅកំពូលរបស់ពិភពលោក ស្របពេលដែលប្រេស៊ីល នៅតែស្ថិតលំដាប់ទីពីរ។ ប្រទេសព័រទុយហ្គាល់ អាហ្សង់ទីន និងបែលហ្សិក បានឈរនៅលំដាប់លេខបី លេខបួន និងលេខប្រាំ ។ នៅតំបន់អាស៊ី ប្រទេសអ៊ីរ៉ង់ ដែលបានឡើងដល់ចំណាត់ថ្នាក់លេខ ៣៣ នៅលើពិភពលោក នឹងបានរក្សាកន្លែងលេខមួយ នៅអាសុី។
ក្រុមកំពូលៗ ទាំង ៤ ក្នុងទ្វីបអាស៊ី ដែលត្រូវបានជ្រើសរើសដោយ FIFA គឺមាន អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និង អារ៉ាប៊ីសាអូឌីត ដែលសុទ្ធតែជាក្រុមដែលបានឡើងទៅប្រកួត World Cup នៅប្រទេសរុស្ស៊ី៕
មតិយោបល់