ក្លឹប Chelsea កំពុងតែចែវចូវយកខ្សែបម្រើប្រយុទ្ធ Yannick Carrasco ពីក្លឹប Atletico Madrid ដើម្បីជាការរៀបជើងព្រួលនៅពេលដែល Diego Costa ចាកចេញពី Chelsea ទៅ។
មួយរយៈមកនេះ ខ្សែប្រយុទ្ធ Costa ហាក់ដូចជាមានរឿងរ៉ាវច្រើនណាស់ជាមួយក្រុម Chelsea ដោយបានខកខានការប្រកួតកន្លងមក ព្រោះតែមានបញ្ហាផ្ទៃក្នុងជាមួយក្រុម ក៏ដូចជាអ្នកចាត់ការ Conte ផ្ទាល់តែម្ដង។ ដូចគ្នានេះដែរ ម្សិលមិញនេះមានដំណឹងមួយបានចេញមកថា រឿងរ៉ាវនោះបានស្ងប់ទៅវិញហើយ ដោយកីឡាករ Costa ផ្ទាល់ក៏ព្រមមកហ្វឹកហាត់ជាមួយក្រុម ហើយរំពឹងថាបានចូលលេងទៀតផងក្នុងការប្រកួតចុងសប្ដាហ៍នេះ។
បើទោះជាស្ថានការណ៍ស្ងប់ស្ងាត់មែន ប៉ុន្តែក្រុម Chelsea ផ្ទាល់ក៏បានត្រៀមជើងព្រួលទុកសម្រាប់ជំនួស Costa ហើយដែរ ដោយពួកគេព្យាយាមទិញកីឡាករ Carrasco ពីក្លឹប Atletico Madrid ក្រោយពីឃើញទម្រង់លេងរបស់ខ្សែប្រយុទ្ធរូបនេះល្អទាំងនៅក្លឹបនិងជម្រើសជាតិ។
ដោយការចង់បានកីឡាករវ័យ២៣ឆ្នាំនេះ Chelsea មានគម្រោងនាំយកនៅរដូវក្ដៅខាងមុខ ជាមួយការប្រជែងនិងក្លឹបធំៗផ្សេងទៀតដូចជា Juventus និង Bayern Munich ជាដើម ព្រោះពួកគេក៏ចាប់អារម្មណ៍ដែរ៕
មតិយោបល់