ព័ត៌មានកីឡា

Everton ចង់បាន Bentake មកជំនួស Lukaku

ក្រុម Everton កំពុងតែព្យាយាមយ៉ាងខ្លាំងក្នុងការនាំយកខ្សែប្រយុទ្ធរបស់ក្រុម Crystal Palace កីឡាករ Christian Bentake ក្នុងពេលឆាប់ៗនេះ។

ថ្វីបើ Everton ទទួលបានខ្សែប្រយុទ្ធដ៍ឆ្នើម Wayne Rooney ក៍ដោយ តែក្រុមខ្លាំងមួយនេះមិនទាន់បញ្ឈប់ក្នុងការនាំយកខ្សែប្រយុទ្ធបន្តទៀតឡើយ។ ជាក់ស្តែងណាស់ បើតាម Mirror បានឲ្យដឹងថា ក្រុម Everton កំពុងសម្លឹងមើលខ្សែប្រយុទ្ធ Christian Bentake របស់ក្រុម Crystal Bentake ដែលកំពុងលេងឡើងជើងខ្លាំង នារដូវកាលមុន។ គួរបញ្ជាក់ផងដែរថា ក្រោយការចាកចេញរបស់កីឡាករ Romelu Lukaku ក្រុម Everton ត្រូវការខ្សែប្រយុទ្ធថ្មីជាចាំបាច់ ហើយពួកគេ បាននាំយកត្រឡប់មកវិញ នូវតារាឆ្នើម Wayne Rooney និហ់ងកំពុងទាក់ទង Oliver Giroud របស់ក្រុម Arsenal ទៀត។

យ៉ាងណាវិញ នៅពេលនេះ Everton បានចរចារ ក្នុងការនាំយក Christian Bentake មកម្នាក់ទៀតហើយ។ Mirror បានបន្ថែមទៀតថា Everton បានឲ្យតម្លៃខ្លួន ប្រមាណ ៣២លានផោន ទៅកាន់ក្រុម Crystal Palace តែក្រុមនេះ បានបដិសេធមិនលក់ Bentake ក្នុងតម្លៃនេះឡើយ ព្រោះថា Crystal មិនចង់បាត់បង់ខ្សែប្រយុទ្ធរូបនេះឡើយ។ យ៉ាងណាក៍ដោយ Everton មិនទាន់បោះបង់ឱកាសនេះឡើយ ព្រោះក្លិបមួយនេះកំពុងតែបន្តការតាមប្រមាញ់ Christian Bentake បន្តទៀត។

គួរបញ្ជាក់ផងដែរថា Bentake រកបាន ១៥គ្រាប់ កាលពីរដូវកាលមុន ឲ្យក្រុម Crystal Palace ហើយកីឡាកររូបនេះ ធ្លាប់ជាអតីតកីឡាកររបស់ក្រុម Aston Villa និងក្រុម Liverpool មុនផ្លាស់មកកាន់ក្រុម Crystal Palace ។ ដូច្នេះហើយ Christian Bentake អាចនឹងផ្លាស់បន្តទៀត ទៅកាន់ក្រុម Everton នៅរដូវកាលក្រោយនេះ។

មតិយោបល់