Post News Media ព័ត៌មានកីឡា Man City តាមទ...

Man City តាមទៅយក៣ពិន្ទុដល់ទឹកដីក្រុមតោខៀវ Chelsea (វីដេអូ)

ក្រុមកំពុងឡើងជើងខ្លាំង Manchester City បានបន្តឈរកំពូលតារាងដដែល បន្ទាប់ពីឆក់យក៣ពិន្ទុ​យ៉ាងអស្ចារ្យលើទឹកដី ក្រុមការពារតំណែងជើងឯក តោខៀវ Chelsea ។

ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់ក្រុម Manchester City ដែលអាចរក្សាសំណាញ់ទីបានយ៉ាងល្អ មិនឲ្យក្រុម​តោខៀវ Chelsea ត្របាក់បានឡើយ។ បន្ថែមលើនេះ ក្រុម​ដែលកំពុងជាទីចាប់អារម្មណ៍មួយនេះ បានយកឈ្នះលើ​ក្រុមតោខៀវ Chelsea ក្នុងលទ្ធផល ១-០​ ផងដែរ តាមរយ:ការស៊ុតបញ្ចូលទីយ៉ាងអស្ចារ្យរបស់ កីឡាករប៊ែល​ហ្ស៊ិក Kevin de Bruyne នៅនាទីទី ៦៧។

តាមរយ:ជ័យ​ជម្នះលើក្រុមខ្លាំង Chelsea នេះដែរ បានធ្វើឲ្យក្រុម​ Manchester City បន្តឈរលើកំពូលតារាងដដែល បើទោះបីជា Manchester United បានយកឈ្នះ Crystal Palace ៤-០​ ក៍ដោយក៍ក្រុម Man City នៅមាន១គ្រាប់លើ Man Utd ដដែល។ គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ Man City មិនទាន់​ស្គាល់បរាជ័យម្តងណាឡើយ ស្មើ១ប្រកួត ក្រៅពីនោះឈ្នះ​ទ​ទាំងអស់ ដែលនេះបង្ហាញឲ្យឃើញថា Man City ដែលកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Pep Guadiola កំពុងតែឈានទៅរកកម្រិតល្អប្រសើរមួយ ដូច​ក្រុមយក្សអេស្ប៉ាញ Barcelona ដែលជាអតីតក្លិបចាស់របស់លោក។

ដូច្នេះហើយរង់ចាំមើលថា រវាងក្រុម Manchester City និង Manchester United ក្រុមណានឹងបន្តភាពខ្លាំងបន្តទៀត រហូតឈានទៅដល់ការ​គ្រងតំណែងជើងឯក។