ព័ត៌មានអន្តរជាតិ

ទឹកជំនន់នៅចិន រងផលប៉ះពាល់ដល់មនុស្សជាង ៨០.០០០ នាក់

ចិនៈ គ្រោះទឹកជំនន់ដែលបណ្តាលមកពីទឹកភ្លៀងខ្លាំង បានបង្កឲ្យទឹកទន្លេកើនឡើង ដែលធ្វើឲ្យមនុស្សជាង ៨ ម៉ឺននាក់ រងផលប៉ះពាល់នៅក្នុងតំបន់ស្វយ័តក្វាងស៊ីចុង ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។

យោងតាមការិយាល័យធនធានទឹក និងឧតុនិយមក្នុងតំបន់ បានឲ្យដឹងថា ទន្លេចំនួន ២០ នៅក្នុងតំបន់នេះ បានកើនឡើងការព្រមានកម្រិតខ្ពស់នៃទឹកជំនន់ ។

ប្រភពដដែរ បានបញ្ជាក់ថា ព្យុះភ្លៀងបានវាយប្រហារស្រុក ២៥ នៅក្នុងតំបន់ក្វាងស៊ីចុង ចាប់តាំងពីថ្ងៃច័ន្ទសប្ដាហ៍នេះ។ គិតត្រឹមវេលាម៉ោង ០៥ ល្ងាចថ្ងៃពុធ មនុស្ស ០២នាក់ ត្រូវបានស្លាប់ ខណៈដែល ៨៣.៦០០ នាក់ បានរងផលប៉ះពាល់ដោយសារទឹកជំនន់។

នាយកដ្ឋានកិច្ចការស៊ីវិលក្នុងតំបន់ បាននិយាយថា អ្នកស្រុកសរុបចំនួន ១.៨៣២ នាក់ ត្រូវបានជម្លៀសចេញផងដែរ។

គួរបញ្ជាក់ដែរថា ទឹកជំនន់នេះ ក៏បានបំផ្លាញដំណាំស្បៀងអាហារចំនួន ៣.៨៧០ ហិកតាផងដែរ ថែមទាំងបានបណ្តាលឲ្យផ្ទះ ១៩៨ ខ្នង ដួលរលំ ហើយបើគិតជាទឹកប្រាក់នៃការបាត់បង់ផ្នែកសេដ្ឋកិច្ច គឺមានចំនួន ៤,១៧ លានដុល្លារអាមេរិក៕

មតិយោបល់