ព័ត៌មានកីឡា

Iniesta ចង់បញ្ចប់អាជីព នៅ Barcelona

ខ្សែបម្រើវ័យ ៣៣ឆ្នាំ Andre Iniesta បានសម្រេចចិត្តមិនចាកចេញពីក្រុម Barcelona ឡើយ បើទោះបីជាកុងត្រារបស់កីឡាកររូបនេះ ត្រូវអស់សុុពលភាព នៅចុងរដូវកាលនេះក៍ដោយ។

បើតាមប្រភពពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ខ្សែបម្រើដ៍ឆ្នើម Andre Iniesta មិនចាកចេញទៅណាពីក្រុម Barcelona ឡើយ ខណះកុងត្រារបស់កីឡាកររូបនេះ ត្រូវផុតនៅចុងរដូវកាលខាងមុខនេះ។ ជាការពិតណាស់ Iniesta បានចំណាយពេលលេងឲ្យក្រុម Barcelona អស់រយ:ពេល ១២ឆ្នាំកន្លងមកហើយ ពោលចាប់តាំង ពីឆ្នាំ ២០០២ កន្លងមក ក្នុងពេលដែលកីឡាកររូបនេះ មានវ័យ ១៨ឆ្នាំ។ បន្ថែមលើនេះ ខ្សែបម្រើអតីត កីឡាករដែលឈ្នះបាល់មាស ពីព្រឹត្តិការណ៍ World Cup កាលពីឆ្នាំ ២០១០ កន្លងមកនេះ បានឈ្នះពានជាច្រើន ជាមួយក្រុម Barcelona ។ យ៉ាងណាវិញ សម្រាប់អនាគត់របស់គេ នាពេលខាងមុខនេះ គឺនឹងត្រូវបញ្ចប់ នាចុងរដូវកាលនេះ ក៍ប៉ុន្តែ Andre Iniesta បានសម្រេចចិត្ត បន្តនៅ Barcelona ទៀត ដោយមិនទៅណាចោលក្លិបឡើយ ស្របពេលដែលក្លិបនៅចិន កំពុងចង់បានកីឡាកររូបនេះ។

ដូច្នេះហើយ វត្តមាននៃការមិនចាកចេញរបស់ Iniesta និងអាចធ្វើឲ្យកីឡាកររូបនេះ បន្តជួយក្រុម Barcelona បន្តទៀត ខណះ Neymar បានចាកចេញទៅ PSG ចំណែក Messi កំពុងមិនទាន់ច្បាស់ពីអនាគត់នៅឡើយ។

មតិយោបល់