ព័ត៌មានកីឡា

Jurgen Klopp ត្រូវបានអ្នកគាំទ្រ Real Madrid ចង់ឲ្យមកដឹកនាំជំនួស Zidane

ថ្វីបើបរាជ័យក្នុងការដឹកនាំក្រុមហង្សក្រហម Liverpool មិនឈ្នះ Champion League ក្តី តែលោក Jurgen Klopp ហាក់ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ Real Madrid ក្នុងការមកដឹកនាំក្រុមយក្សអេស្ប៉ាញនេះ ជំនួសលោក Zidane ។

បើតាមការចុះផ្សាយរបស់ El Mundo Deportivo បានឲ្យដឹងថា អ្នកគាំទ្រ Real Madrid ជាច្រើនពាន់នាក់ ចង់បានលោក Jurgen Klopp មកដឹកនាំក្រុម Real Madrid នៅរដូវកលក្រោយនេះ។ ជាការពិតណាស់ ការជួយក្រុមហង្សក្រហម Liverpool ឲ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ Champion League ឆ្នាំនេះ បានធ្វើឲ្យ​លោក Jurgen Klopp ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ក្នុងនាមជាគ្រូដឹកនាំ​ក្លិបនាពេលបច្ចុប្បន្ននេះ។

ជាពិសេសនោះ ក្រោយលោក Zinedine Zidane បានចាកចេញពីក្រុម Real Madrid ទៀតនោះ លោក Klopp ត្រូវបានក្លាយជាគោលដៅចម្បងមួយសម្រាប់ក្រុម Real Madrid ក្នុងនាមជាអ្នកចាត់ការថ្មីរបស់ក្លិប។ មិនតែប៉ុណ្ណោះ អ្នកគាំទ្រ Real Madrid បនបង្ហោះសារតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗជាច្រើន ក្នុងករចង់បានលោក Jurgen Klopp មកដឹកនាំ Real Madrid នៅក្នុងពេលឆាប់ៗនេះ។

ដូច្នេះហើយ នេះគឺជារឿងដ៍លំបាកមួយសម្រាប់លោក Jurgen Klopp ដែលមិន​ទាន់ដឹងថា លោក ត្រូវចាកចេញពី Liverpool មកកាន់ Real Madrid ឬបន្ត​នៅ Anfield ទៀតនោះ។

មតិយោបល់