ក្រោយពីចាប់ឆ្នោត វគ្គចែកពូល ត្រូវបានបញ្ចប់ ក្រុម Real Madrid ស្ថិតនៅក្នុងពូល H ដែលមានក្រុម Dortmund, Tottenham និង APOEL ។
តាមរយៈការចាប់ឆ្នោតនេះពូល H អាចជាពូលដែលគ្រោះថ្នាក់ជាងគេ ព្រោះថា មានក្រុមខ្លាំងដល់ទៅ ៣ ដូចជា Real Madrid, Dortmund និង Tottenham ។ យ៉ាងណាវិញ Real Madrid ហាក់មានភាគរយខ្ពស់ជាងគេ ក្នុងការឡើងទៅកាន់វគ្គបន្ត ខណះ Dortmund និង Tottenham ត្រូវប្រជែងខ្លាំងប្រសិនបើចង់ទៅកាន់វគ្គបន្ត។
ក៍ប៉ុន្តែ នេះគ្រាន់តែជាការរំពឹងទុកប៉ុណ្ណោះ ស្របពេលដែលលទ្ធផល មិនទាន់ប្រាកដថា ក្រុមណានឹងឡើងទៅកាន់វគ្គ ១៦ក្រុមចុងក្រោយឡើយ ព្រោះថាការប្រកួត មិនទាន់ចាប់ផ្តើម ហើយក្នុងការប្រកួតអាចប្រែប្រួលបានគ្រប់ពេល។
តោះ! មកមើលក្រុមដែលស្ថិតក្នុងពូលនីមួយៗខាងក្រោមនេះ៖
Group A: Benfica (POR), Manchester United (ENG), Basel (SUI), CSKA Moskva (RUS)
Group B: Bayern München (GER), Paris Saint-Germain (FRA), Anderlecht (BEL), Celtic (SCO)
Group C: Chelsea (ENG), Atlético Madrid (ESP), Roma (ITA), Qarabağ (AZE)
Group D: Juventus (ITA), Barcelona (ESP), Olympiacos (GRE), Sporting CP (POR)
Group E: Spartak Moskva (RUS), Sevilla (ESP), Liverpool (ENG), Maribor (SVN)
Group F: Shakhtar Donetsk (UKR), Manchester City (ENG), Napoli (ITA), Feyenoord (NED)
Group G: Monaco (FRA), Porto (POR), Beşiktaş (TUR), RB Leipzig (GER)
Group H: Real Madrid (ESP, holders), Borussia Dortmund (GER), Tottenham Hotspur (ENG), APOEL (CYP)
មតិយោបល់