ព័ត៌មានសិល្បៈ និងកម្សាន្ត

យុគ ចិន្ដា បង្ហាញខ្លួននៅអាគារប៑ូឌីញ ថ្ងៃចុងក្រោយ

ខណៈដែលអាគារស ដែលគេស្គាល់ថាអាគារប៑ូឌីញ នឹងត្រូវវាយកម្ទេចចោលនៅថ្ងៃទី១៧ កក្កដា នេះ អ្នកនាង យុគ ចិន្តា ដែលជាពិធីការិនីល្បីម្នាក់ បានទៅកាន់អាគារនេះគួរអោយភ្ញាក់ផ្អើល ដោយអ្នកនាងបានទាំងរៀបចំខ្លួន ជានារីក្នុងសម័យបារាំងទៅថតរូបលើកចុងក្រោយមុនការវាយកម្ទេចនោះផង។ វត្តមានរបស់អ្នកនាង និងក្រុមការងារកាន់តែធ្វើអោយអាគារដែលធ្លាប់ល្បីល្បាញក្នុងសម័យសង្គមរាស្ត្រនិយមមួយនេះ ត្រូវបានមហាជនក្តុកក្ដួលថែមទៀត ដោយសារតែក្នុងពេលដ៍ខ្លីមនុស្សគ្រប់គ្នានឹងលែងបានឃើញអាគារនេះរហូតហើយ បន្ទាប់ពីអាជ្ញារបានដាក់អវសាន្តវាយកម្ទេច។

អ្នកនាងយុគ ចិន្តា បានបង្ហោះក្រោយពីបានទៅថតរូបថ្ងៃចុងក្រោយនៅអាគារប៑ូឌីញថា”អាគារស ដែលប្រជាជនទាំងអស់គ្នាហៅថា អាគារប៊ូឌីញ បានសាងសង់នៅក្នុងសម័យសង្គមរាស្រ្តនិយម ហើយបានដាក់ដំណើរការចាប់តាំងពីឆ្នាំ១៩៦៣ ថ្ងៃនេះនាងខ្ញុំនឹងក្រុមការងារក៏បានចុះមកផ្តិតយករូបភាពខ្លះៗ នៃអាគារមួយនេះព្រមជាមួយនឹងស្ទាយស្លៀកពាក់បែបសម័យអាណានិគមបារាំង ដើម្បីទុកជាអនុស្សាវរិយ៌ ព្រោះថាមិនយូរប៉ុន្មានទៀតអាគារចាស់បុរាណមួយនេះនឹងធ្វើការផ្លាស់ប្តូរសំរស់មុខមាត់ថ្មីមួយដើម្បីបង្អួតភ្ញៀវទេសចរណ៌ពីប្រទេសកម្ពុជាក្នុងសម័យកាលថ្មីដែលពោពេញដោយការអភិវឌ្ឍន៏នឹងរីកចំរើន រុងរឿង សូមផ្ញើរអនុស្សាវរិយ៌នេះជាមួយនឹងមនុស្សជាទីស្រលាញ់ទាំងអស់គ្នា!”។ នេះអាចជាវត្តមានដ៍គួរអោយចាប់អារម្មណ៍ដែលអ្នកនាងចំណាយពេលចុះមកទស្សនកិច្ច និងផ្តិតរូប អមដោយការបង្ហោះសារស្ដាយស្រណោះ ចាប់តាំងពីអ្នកនាងបានក្លាយជាតារាល្បី ក្នុងពេលដែលអាគារប៑ូឌីញក៍នៅជ្រ-ងជាយូរមកហើយកណ្ដាលភ្នំពេញ។

កាលពីព្រឹកថ្ងៃទី១៥ កក្កដា តារាសិល្បៈបុរាណមួយក្រុមក៍បានបង្ហាញខ្លួន និងលេងភ្លេងលើកចុងក្រោយ ដើម្បីលាអាគារចំណាស់មួយនេះផងដែរ ទើបកាន់តែធ្វើអោយដំណឹងវាយកម្ទេចអាគារប៑ូឌីង កាន់តែក្ដុកក្ដួល និងចាប់អារម្មណ៍ពីស្រទាប់មហាជន៕

មតិយោបល់