ព័ត៌មានកីឡា

Michel Salgado ជឿជាក់ថា Real Madrid គឺជាក្លិបចុងក្រោយរបស់ Ronaldo

អតីតខ្សែការពារដ៍ឆ្នើម របស់ក្រុមអធិរាជស Real Madrid កីឡាករ Michel Salgado បាននិយាយថា Ronaldo នឹងបញ្ចប់អាជីពរបស់គេ ជាមួយនឹងក្រុម Real Madrid ហើយ។

ខ្សែការពារវ័យ ៤១ឆ្នាំ និងជាកីឡាករ Real Madrid Legends ជឿជាក់យ៉ាងមុតមាំថា Cristiano Ronaldo នឹងបន្តនៅជាមួយ Real Madrid រហូតដល់ចុងបញ្ចប់នៃអាជីពបាល់ទាត់របស់គេ។ ជាការពិតណាស់ នៅមួយរយ:ពេលចុងក្រោយនេះ ពត៌មាននៃការចាកចេញរបស់ Ronaldo ហាក់ស្ងប់ស្ងាត់បន្តិចហើយ ក្រោយពីខ្សែប្រយុទ្ធឆ្នើមរូបនេះទទួលបានលាភសំណាងកូនភ្លោះដ៍ស្រស់ស្អាតរបស់គេ។ ម្យ៉ាងវិញទៀត Ronaldo ផ្ទាល់ដូចជាមិនមានបំណងចាកចេញឡើយ ព្រោះថាខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំថ្មីថ្មោងរូបនេះ យល់ច្បាស់ពីបញ្ហាដែលរូបគេចាកចេញពី Real Madrid នោះ។

Salgado បានបញ្ជាក់ទៀតថា លុយមិនអាចទិញ Ronaldo បានឡើយ ប្រសិនបើ Ronaldo ស្រឡាញ់លុយមែននោះ រូបគេច្បាដ់ជាយល់ព្រមផ្លាស់ទៅលេងនៅចិន យូរណាស់មកហើយ។ ម្យ៉ាងវិញទៀត ក្រៅពីចិន នៅមានក្លិបចាស់របស់គេ Manchester United និងក្លិបអ្នកមានបារាំង Paris Saint Germain ដែលជាក្រុមល្បីស្រាប់ តែ Ronaldo នៅតែមិនចាប់អារម្មណ៍ ក្នុងការផ្លាស់ទៅលេងឡើយ ព្រោះថា Ronaldo ស្រឡាញ់ ភាពជោគជ័យ ក្នុងវិស័យបាល់ទាត់ ជាជាងលុយ។ Sagaldo ជឿជាក់ថា Ronaldo នឹងក្លាយជាកីឡាករដំបូងរបស់ Real Madrid ដែលអាចលេងដល់អាយុ ៤០ឆ្នាំ ដោយរូបគេមើលទៅលើការខិតខំហ្វឹកហាត់ និងព្យាយាមរក្សាសុខភាពរបស់ Ronaldo នាពេលបច្ចុប្បន្នេះ។

អ្វីដែលសំខាន់នោះគឺ មហិច្ចតារបស់ កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo តែម្តងដែលរូបគេចង់ក្លាយជាលីឡាករដំបូងគេ ដែលបន្តអាជីពនៅក្លិបធំៗ រហូតដល់វ័យ ៤០ឆ្នាំ។ ដូច្នេះហើយ តាមហេតុផលទាំងអស់នេះ អាចទាញឲ្យ Michel Salgado រំពឹងថា Cristiano Ronaldo នឹងមិនចាកចេញទៅណាពី Real Madrid ឡើយ ម្យ៉ាងវិញទៀត Real Madrid នឹងក្លាយជាក្លិបតែមួយគត់ដែលតារាឆ្នើមរូបនេះ បញ្ចប់អាជីពនៅទីនេះ។

មតិយោបល់