ព័ត៌មានកីឡា

លីគកំពូលកម្ពុជា៖ សប្តាហ៍ទី១៧ ថ្ងៃសៅរ៍នេះ មាន ៣គូ នាទីលានផ្សេងគ្នា

ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា បានឈានដល់សប្តាហ៍ទី១៧ ហើយ ដែលមាន ៣គូ នាទីលានផ្សេងគ្នា ស្របពេលជំនួបនៅភ្នំពេញ មានតែមួយគូប៉ុណ្ណោះ ពោលគឺ រវាង វេស្ទើនភ្នំពេញ ជាមួយ ណាហ្គាវើល នៅម៉ោង ៣ រសៀល នាកីឡដ្ឋានវេស្ទើន។

សម្រាប់គូពិសេសត្រូវប្រកួតនៅខេត្តរួមមាន អង្គរថាយហ្គឺរ នឹង អគ្គស្នងការដ្ឋាននគរបាល់ជាតិ ចាប់ផ្តើមពីម៉ោង ៣:៣០ នាទីរសៀល លើវាលស្មៅធម្មជាតិខេត្តសៀមរាប ស្របពេលដែល ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវទទួលស្វាគមន៍ ភ្ញៀវ អាសុីអឺរ៉ុប យូណាយធីត នៅម៉ោង ៦ ល្ងាច លើកីឡដ្ឋានខេត្តស្វាយរៀង។

គួបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតទាំងបីគូនេះ ទូរទស្សន៍ BTV នឹងធ្វើការផ្សាយផ្ទាល់មួយគូ ពោលគឺ អង្គរថាយហ្គឺរ នឹង អគ្គស្នងការដ្ឋាននគរបាល់ជាតិ ចំណែក ២គូ ផ្សេងទៀតផ្សាយផ្ទាល់លើ ផេក CNCC នឹង កម្ពុជាថ្មី៕

មតិយោបល់