ព័ត៌មានកីឡា

Lukaku រកគ្រាប់បាល់ដំបូងឲ្យក្រុម បីសាចក្រហម Manchester United បានហើយ

ខ្សែប្រយុទ្ធចំណូលថ្មីរបស់ក្រុម បីសាចក្រហម Manchester United កីឡាករ Romelu Lukaku អាចរកគ្រាប់បាល់បញ្ចូលទីបានហើយ ឲ្យក្លិបថ្មី ក្នុងការបង្ហាញខ្លួនលើកទី២ របស់គេ។

Romelu Lukaku រកបាន១ គ្រាប់យ៉ាងអស្ចារ្យសម្រាប់ក្លិប ដែលជាគ្រាប់បាល់ជ័យជម្នះរបស់ បីសាចក្រហម Manchester United ២-១ លើក្រុម Real Salt Lake ផងដែរ។ ក្រុមម្ចាស់ផ្ទះ Real Salt Lake បានរកគ្រាប់បាល់នាំមុខមុន នៅនាទីទី២៤ដោយកីឡាករ Silva ក៍ប៉ុន្តែត្រូវបានក្រុមបីសាចក្រហម Manchester United តាមស្មើមកវិញ នៅនាទីទី ២៩ ដោយកីឡាករ Mkhitaryan។ រហូតដល់នាទីទី ៣៨ ខ្សែប្រយុទ្ធចំណូលថ្មី Romelu Lukaku អាចរកគ្រាប់បាល់ទី ២ ឲ្យក្រុមបីសាចក្រហម ដោយរក្សាលទ្ធផលនេះបានរក្សារហូតដល់បញ្ចប់ការប្រកួត។

គួរបញ្ជាក់ផងដែរថា នៅក្នុងជ័យជម្នះ ២-១ របស់ Man Utd លើក្រុម Real Salt Lake នេះ គឺមិនមែនជារឿងងាយស្រួលឡើយ ព្រោះថា Man Utd ទទួលបានកាតក្រហម ១តាំងពីនាទីទី ៦៨ ដោយកីឡាករ Anthonio Valencia ជាហេតុធ្វើឲ្យ បីសាចក្រហមរងសម្ពាធយ៉ាងខ្លាំង។ យ៉ាងណាក៍ដោយ សម្រាប់ Lukaku វិញ មានការសប្បាយចិត្តយ៉ាងខ្លាំង ព្រោះថា រូបគេអាចរកគ្រាប់បាល់ឲ្យក្លិបថ្មីបានហើយ ស្របពេលដែលលោក Jose Mourinho និង អ្នកគាំទ្រទាំងអស់ កំពុងរង់ចាំមើលការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធរូបនេះ។

តោះមកទស្សនា វីដេអូ ការប្រកួតរវាងក្រុម Real Salt Lake ជាមួយក្រុម Man Utd ទាំងអស់គ្នា៖

https://www.youtube.com/watch?v=AxiKt1HrWwE

មតិយោបល់