ព្រឹត្តិការណ៍ World Cup ដែលនឹងប្រព្រឹត្តិទៅដំបូងក្នុងប្រទេសរុស្ស៊ី កំពុងតែស្មុគស្មាញយ៉ាងខ្លាំង ក្រោយពីក្រុមឧទ្ទាមឥស្លាម Daesh គម្រាមសម្លាប់កាត់ក្បាលកីឡាករល្បីលំដាប់ពិភពលោក២ រូបក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយនេះ។
នេះមិនមែនជាលើកទី១ ឡើយសម្រាប់ក្រុមឧទ្ទាមឥស្លាម Daesh ដែលបានបង្ហោះសារ និងរូបភាពគម្រាមកាត់ក្បាលកីឡាករល្បីៗ ក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះនោះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ទូរទស្សន៍ ESPN បានឲ្យដឹងថា កំពូលខ្សែប្រយុទ្ធអន្តរជាតិ ពរទុយហ្គាល់ Cristiano Ronaldo និងកំពូលខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi ក្នុងព្រឹត្តិការណ៍ World Cup ខាងមុខនេះ។ សារគម្រាមនេះដែរ ត្រូវបនចែកចាយតាមបណ្តាញវេបសាយផ្សេងៗ និង Telegram របស់ក្រុម ឧទ្ទាមឥស្លាម Daesh យ៉ាងភ្លូកទឹកភ្លូកដី ជាហេតុធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ក្នុងនោះដែរ ពួកក្រុមឧទ្ទាម Daesh នេះក៍បានបង្ហោះរូបភាពទាហានរបស់ពួកគេ មានប្រដាប់កាំភ្លើង និងគ្រាប់បែកជាប់ខ្លួននៅជិតកីឡារដ្ឋានបាល់ទាត់ រួមទាំងរូបកាត់ក្បាលកីឡាករល្បីផ្សេងផងដែរ។
រង់ចាំមើលថា តើរដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី លោកវ្លាឌីមៀរ ពូទីន នឹងដោះស្រាយបែបណា ក្នុងការព្រមាននេះ ដើម្បីទប់ស្កាត់កុំឲ្យមានហេតុការណ៍ គម្រាមកំហែងណាមួយកើតឡើងក្នុងព្រឹត្តិការណ៍ World Cup ក្នុងទឹកដីរបស់លោកបែបនេះនោះ។



មតិយោបល់