ក្រុមតោខៀវ Chelsea ហាក់ដូចជាកំសត់ខ្លាំងណាស់ ក្នុងរដូវកាលនេះ ខណះដែលក្លិបជើងឯក Premire League មួយនេះ មិនទាន់ទទួលបានការចុះកុងត្រាជាមួយខ្សែប្រយុទ្ធណាមួយឡើយ។
ការចាកចេញរបស់ Diego Costa កំពុងតែក្លាយជាការព្រួយបារម្ភមួយសម្រាប់ក្រុមតោខៀវ Chelsea ក្នុងការតាមប្រមាញ់ ខ្សែប្រយុទ្ធថ្មីមកជំនួសកីឡាករអេស្ប៉ាញរូបនេះ។ បើតាម Sky Sports បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានសម្លឹងឃើញ ខ្សែប្រយុទ្ធរបស់ក្រុម Manchester City កីឡាករ Sergio Aguero ម្នាក់ទៀតហើយ។ Chelsea នៅមិនទាន់ដាក់តម្លៃនៃការទិញយក Aguero ពីក្រុម Man City ឡើយ ព្រោះថា ពេលនេះក្លិបកំពុងតែរៀបចំសំណើរ នៅឡើយ ស្របពេលដែលលេចលឺពត៌មានមកថា Chelsea អាចឲ្យតម្លៃដល់ទៅ ៦០លានផោន ។
យ៉ាងណាវិញ Chelsea នៅមិនទាន់ បានចុះកុងត្រាជាស្ថាពរជាមួយខ្សែប្រយុទ្ធណាមួយ ក្នុងចំណោមខ្សែប្រយុទ្ធទាំង៦ នាក់នឹងឡើយ ជាហេតុធ្វើឲ្យជើងឯកនេះមិនទាន់អស់ក្តីបារម្ភនៅឡើយ។ ដូច្នេះហើយ ក្រុមតោខៀវ Chelsea នឹងព្យាយាមធ្វើយ៉ាងណានាំយក ខ្សែប្រយុទ្ធថ្មីយ៉ាងហោចណាស់ ឲ្យបានម្នាក់ ក្នុងចំណោមអ្នកទាំង៦នេះ ដើម្បីយកមកបំពេញចន្លោះខ្វះខាត ក្រោយពីការសម្រេចចិត្តចាកចេញរបស់ Diego Costa ។
គួរបញ្ជាក់ផងដែរថា Sergio Aguero គឺជាខ្សែប្រយុទ្ធទី៦ ហើយហើយដែលក្រុម Chelsea ចាប់អារម្មណ៍ចង់ទិញ ដោយក្នុងនោះរួមមាន Alvaro Morata របស់ក្រុម Real Madrid, Romelu Lukaku របស់ក្រុម Everton, Andre Belotti របស់ក្រុម Torino, Pirrere-Emerick Aubameyang របស់ក្រុម Dortmund, Gonzalo Higuain របស់ក្រុម Juventus និងចុងក្រោយនេះ គឺខ្សែប្រយុទ្ធឆ្នើម របស់ក្រុម Man City កីឡាករ Sergio Aguero នេះតែម្តង។
មតិយោបល់