ព័ត៌មានកីឡា

Arsenal គេចរួចពីក្រុមអេស្ប៉ាញ Atletico Madrid

ក្រោយពីចាប់ឆ្នោតវគ្គ ៨ក្រុមចុងក្រោយ Europa League រួចមកក្រុម កាំភ្លើងធំ Arsenal មានការសប្បាយចិត្តយ៉ាងខ្លាំង បន្ទាប់ពីពួកគេត្រូវប៉ះក្រុម CSKA Moscow របស់រុស្ស៊ី មិនមែនក្រុមអេស្ប៉ាញ Atletico Madrid ។

នេះគឺជារឿងដ៍សប្បាយចិត្តមួយសម្រាប់ក្រុម Arsenal ជាពិសេសលោក Arsene Wenger ដែលអាចចៀស​ផុតក្រុមជើងខ្លាំងអេស្ប៉ាញ Atletico Madrid នៅវគ្គ ៨ក្រុមចុងក្រោយ Europa League ។ ជាការពិតណាស់​ មុនការចាប់ឆ្នោតប្រព្រឹត្តិឡើង លោក Wenger មានការ​ព្រួយបារម្ភ ចំពោះ ការប៉ះក្រុម Atletico Madrid ដែលជាក្រុមខ្លាំងមួយ ពោរពេញទៅដោយកីឡាករ ដែល​មានសមត្ថភាពល្អៗច្រើន។

លោក Wenger បានិយាយថា​ នៅ Europa League ក្លិបរបស់លោក មិនខ្លាចក្រុមណាមួយឡើយ តែលោករអាតែក្រុម Atletico Madrid មួយប៉ុណ្ណោះ ដោយលោកមិនចង់ជួប​ក្រុមអេស្ប៉ាញនេះឡើយ។ យ៉ាងណាវិញ ក្តីសង្ឃមរបស់លោក Arsene Wenger បានចេញជា​រូបរាងហើយ ក្រោយពី Arsenal ត្រូវជួបក្រុម CSKA Moscow របស់រុស្សី នៅវគ្គ៨ក្រុមចុងក្រោយនេះវិញ។

តោះ! មកមើលក្រុមទាំង៨ ដែលត្រូវជួបគ្នា នៅវគ្គ ៨ក្រុម​ចុងក្រោយ Europa League ៖
Arsenal vs CSKA Moscow
Atletico Madrid vs Sporting Lisbon
RB Leipzig vs Marseille
Salzburg vs Lazio

មតិយោបល់